លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះជាកូនដែលកើតមកនៅពេលលោកមានវ័យចាស់ ហើយលោកបានធ្វើអាវមួយមានពណ៌ច្រើនឲ្យគាត់ពាក់។
កាលយ៉ូសែបបានមកដល់បងៗហើយ គេក៏ដោះអាវគាត់ចេញ គឺអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង
ពេលនោះ គេក៏សម្លាប់ពពែមួយ រួចយកអាវយ៉ូសែបទៅជ្រលក់ក្នុងឈាម
បន្ទាប់មក គេផ្ញើអាវច្រើនពណ៌នោះទៅឪពុក ហើយជម្រាបថា៖ «យើងខ្ញុំបានឃើញអាវនេះ សូមពិនិត្យមើល តើជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន»។
ដូច្នេះ អ្នកបម្រើក៏នាំនាងទៅក្រៅ ហើយបិទទ្វារជិត។ ឯនាងតាម៉ារ ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេចដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ។
អ្នកបានយកសម្លៀកបំពាក់របស់អ្នកទៅធ្វើជាទីសក្ការៈ តាក់តែងដោយពណ៌ផ្សេងៗ រួចបានភប់ប្រសព្វនឹងគេនៅលើទីនោះ ជាការដែលមិនធ្លាប់មានពីមុនឡើយ ហើយទៅមុខក៏ឥតមានដែរ។
ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ មកក្នុងព្រះហស្តព្រះអង្គ។
"តើគេរកមិនបានជ័យភណ្ឌ ហើយចែកគ្នាទេឬ? គឺបុរសគ្រប់គ្នាបានស្រីក្រមុំម្នាក់ ឬពីរនាក់ ឯស៊ីសេរ៉ា តើមិនបានទទួលជ័យភណ្ឌជាក្រណាត់ជ្រលក់ពណ៌ គឺក្រណាត់ប៉ាក់ជ្រលក់ពណ៌ពីជ័យភណ្ឌ ជាក្រណាត់ប៉ាក់ពីរផ្ទាំងដែលជ្រលក់ពណ៌ ជាជ័យភណ្ឌសម្រាប់បង់កទេឬ?"