Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 37:10

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ កាល​គាត់​បាន​តំណាល​អំពី​សប្ដិ​នោះ​ប្រាប់​ឪពុក និង​បងៗ ឪពុក​បន្ទោស​គាត់​ថា៖ «តើ​ឯង​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ? តើ​ត្រូវ​ឲ្យ​ឪពុក និង​ម្តាយ​របស់​ឯង ព្រម​ទាំង​បងៗ​របស់​ឯង​ក្រាប​ដល់​ដី​គោរព​ឯង​ឬ?»

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​មាន​ប្រជាជន​នានា​បម្រើ​កូន ហើយ​ជាតិ​សាសន៍​ផ្សេងៗ ក្រាប​ចុះ​ចំពោះ​កូន។ សូម​ឲ្យ​កូន​បាន​ទៅ​ជា​ចៅ‌ហ្វាយ លើ​បង‌ប្អូន​របស់​កូន ហើយ​ឲ្យ​កូន​ពោះ​មួយ​ជាមួយ​កូន បាន​ក្រាប​គោរព​ដល់​កូន សូម​ឲ្យ​ត្រូវ​បណ្ដាសា ដល់​អ្នក​ណា​ដែល​ដាក់​បណ្ដាសា​កូន ហើយ​ឲ្យ​បាន​ពរ ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​កូន»។

ដ្បិត​យើង​រាល់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​នៅ​ស្រែ នោះ​កណ្ដាប់​របស់​ខ្ញុំ​ក៏​ឈរ​ឡើង ហើយ​មើល៍ កណ្ដាប់​របស់​បង​ៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ ហើយ​ក្រាប​គោរព​កណ្ដាប់​របស់​ខ្ញុំ»។

គាត់​យល់​សប្តិ​ទៀត ហើយ​ក៏​ប្រាប់​បងៗ​របស់​គាត់​ថា៖ «មើល៍ ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ម្ដង​ទៀត​ហើយ គឺ​ឃើញ​ថ្ងៃ ខែ និង​ផ្កាយ​ទាំង​ដប់​មួយ​បាន​ក្រាប​គោរព​ខ្ញុំ»។

កាល​លោក​យ៉ូសែប​បាន​មក​ដល់​ផ្ទះ ពួក​គេ​ក៏​យក​ជំនូន​ដែល​គេ​បាន​កាន់​ចូល​មក​ក្នុង​ផ្ទះ ជូន​ដល់​លោក ហើយ​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​លោក។

ពួក​គេ​ឆ្លើយ​ថា៖ «ប្របាទ​លោក​ម្ចាស់ ឪពុក​របស់​យើង​ខ្ញុំ​នៅ​រស់​ទេ ហើយ​ក៏​សុខ​សប្បាយ​ដែរ»។ រួច​គេ​ក៏​ឱន​ក្បាល​គោរព​លោក។

យូដា និង​បង‌ប្អូន​របស់​គាត់ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ឯ​លោក​ក៏​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។

ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​អ្នក គេ​នឹង​មក​ឱន​ក្រាប​នៅ​ចំពោះ​អ្នក ហើយ​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​អ្នក គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​អ្នក គេ​នឹង​ហៅ​អ្នក​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម