ព្រះបាទសូលសុគតទៅ រួចព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរ បានឡើងគ្រងរាជ្យជំនួស។
ព្រះបាទសាំឡាសុគតទៅ រួចព្រះបាទសូលពីក្រុងរេហូបូត ដែលនៅជាប់នឹងទន្លេអ៊ើប្រាត បានឡើងគ្រងរាជ្យជំនួស។
ព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរសុគតទៅ រួចព្រះបាទហាដារ បានឡើងគ្រងរាជ្យជំនួស។ ទីក្រុងរបស់ស្ដេច គឺប៉ាវ ហើយភរិយារបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរ៉េឌ និងជាចៅរបស់លោកមេសាហាប់។
ពេលព្រះបាទសូលសុគតទៅ ព្រះបាទបាល-ហាណាន់ ជាបុត្រាអ័កបោរ បានឡើងសោយរាជ្យជំនួស។
ពេលបាល-ហាណាន់សុគតទៅ ព្រះបាទហាដាឌបានឡើងសោយរាជ្យជំនួស។ ទីក្រុងរបស់ទ្រង់ឈ្មោះ ប៉ាវ ហើយមហេសីព្រះនាមថា មហេថាបែល ជាបុត្រីម៉ាតរេឌ ដែលជាកូនមេសាហាប់។
បាលហាណាន់ដែលនៅក្រុងកេឌើរ ជាអ្នកត្រួតលើចម្ការអូលីវ និងដើមឧទុម្ពរដែលដុះនៅស្រុកទំនាប ហើយយ៉ូអាស ជាអ្នកត្រួតលើឃ្លាំងប្រេងអូលីវ។