នេះជាកូនចៅរបស់ស៊ីបៀន គឺអៃយ៉ា និងអ័ណា។ អ័ណានេះហើយដែលរកឃើញក្បាលទឹកក្តៅនៅទីរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ស៊ីបៀនជាឪពុក។
លោកអេសាវបានយកប្រពន្ធពីពួកកូនស្រីស្រុកកាណាន គឺនាងអ័ដា ជាកូនស្រីរបស់អេឡូន សាសន៍ហេត នាងអ័ហូលីបាម៉ា កូនស្រីរបស់អ័ណា អ័ណាជាកូនប្រុស របស់ស៊ីបៀន សាសន៍ហេវី
នេះជាកូនចៅរបស់សូបាល គឺអាលវ៉ាន ម៉ាណាហាត់ អេបាល សេផូរ និងអូណាម។
នេះជាកូនចៅរបស់អ័ណា គឺឌីសុន និងនាងអ័ហូលីបាម៉ា ជាកូនស្រីអ័ណា។
ពួកអ្នកបម្រើរបស់អាប់សាឡុមក៏ធ្វើដល់អាំណូនតាមបង្គាប់របស់ចៅហ្វាយខ្លួន រួចពួកបុត្រាស្តេចគ្រប់អង្គក៏ក្រោកឡើង ជិះលាកាត់រៀងអង្គរត់ទៅ។
អាប់សាឡុមបានប្រទះនឹងពួកពលទ័ពខាងព្រះបាទដាវីឌ គ្រានោះ ទ្រង់កំពុងគង់លើលាកាត់ សត្វជំនិះក៏ទៅក្រោមមែកដើមម៉ៃសាក់ធំមួយដែលមានមែកសាខា នោះព្រះសិរក៏ទាក់ជាប់នៅនឹងមែកឈើ ព្យួរផុតជើងពីដី ឯលាកាត់ដែលស្ដេចគង់ក៏ដើរបង្ហួសទៅ។
ដូច្នេះ សង្ឃសាដុក ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម និងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ព្រះបាទដាវីឌ នាំចុះទៅដល់គីហុន
ទ្រង់បានចាត់សង្ឃសាដុក ហោរាណាថាន់ បេណាយ៉ា ជាកូនយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីមដែរ ឲ្យទៅបញ្ជិះសាឡូម៉ូនលើលាកាត់របស់ស្តេច
បណ្ដាមនុស្សទាំងប៉ុន្មានក៏ដឹកស្រូវឱក និងចំបើងសម្រាប់សេះ និងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងៗខ្លួន។
ស៊ីតរ៉ាយដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន។
អ្នករាល់គ្នាត្រូវកាន់តាមអស់ទាំងច្បាប់របស់យើង មិនត្រូវឲ្យសត្វអ្នកជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជពីរយ៉ាងនៅស្រែចម្ការអ្នកដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះពីរយ៉ាងឡើយ។
ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា និងសត្វទាំងអស់ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
(ពីមុន សាសន៍អេមីមបាននៅស្រុកនោះ ជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់។