លោកុប្បត្តិ 35:22ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នៅគ្រាដែលលោកអ៊ីស្រាអែលរស់នៅក្នុងស្រុកនោះ រូបេនបានទៅរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុក ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ រីឯកូនប្រុសរបស់លោកយ៉ាកុប មានដប់ពីរនាក់។ សូមមើលជំពូក |
ព្រះបាទដាវីឌបានយាងមកដល់ដំណាក់របស់ទ្រង់នៅក្រុងយេរូសាឡិមវិញ ស្តេចយកពួកអ្នកម្នាងទាំងដប់នាក់ ដែលបានទុកឲ្យនៅចាំដំណាក់ទៅបង្ខាំងទុក ហើយចិញ្ចឹមរក្សាដោយស្បៀងអាហារ តែមិនបានយាងចូលទៅរកនាងណាមួយទេ ដូច្នេះ នាងទាំងនោះត្រូវបង្ខាំងទុកឲ្យនៅជាមេម៉ាយ រហូតដល់ថ្ងៃស្លាប់។