ប៉ុន្ដែ ហាម៉ោរនិយាយទៅកាន់ពួកគេថា៖ «ស៊ីគែម កូនរបស់ខ្ញុំពេញចិត្តនឹងកូនស្រីរបស់អ្នកខ្លាំងណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធរបស់វាទៅ។
ស៊ីគែមក៏ជាប់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបណាស់ គាត់ស្រឡាញ់នាង ហើយនិយាយលួងលោមនាង។
កាលកូនប្រុសៗរបស់លោកយ៉ាកុបបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ អ្នកទាំងនោះឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះស៊ីគែមបានប្រព្រឹត្តអំពើយង់ឃ្នងនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកជាមួយកូនក្រមុំរបស់លោកយ៉ាកុប ជាអំពើដែលមិនគួរគប្បីប្រព្រឹត្តជាដាច់ខាត។
សូមភ្ជាប់ញាតិពន្ធជាមួយយើងខ្ញុំ ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាមកយើងខ្ញុំ ហើយយកកូនក្រមុំរបស់យើងខ្ញុំសម្រាប់អ្នករាល់គ្នាវិញទៅ
ជាស្ត្រីសាសន៍ផ្សេងៗ ដែលព្រះយេហូវ៉ាបានហាមដល់ពួកកូនចៅអ៊ីស្រាអែលថា «អ្នកមិនត្រូវរៀបការជាមួយគេ ឬឲ្យគេចូលមកអ្នករាល់គ្នាឡើយ ដ្បិតគេនឹងបង្វែរចិត្តអ្នករាល់គ្នាឲ្យទៅតាមព្រះរបស់គេជាមិនខាន»។ តែព្រះបាទសាឡូម៉ូនបានចងស្ពានមេត្រីនឹងគេ ដោយសេចក្ដីស្រឡាញ់វិញ
ដូចជាទាសករ ដែលប្រាថ្នាចង់ជ្រកម្លប់ ហើយដូចជាអ្នកស៊ីឈ្នួល ដែលទន្ទឹងរង់ចាំបើកប្រាក់ឈ្នួល
ព្រលឹងទូលបង្គំសោកសង្រេង ដោយចង់បាន វិន័យរបស់ព្រះអង្គគ្រប់ពេលវេលា។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
ព្រលឹងទូលបង្គំរឭក អើ ក៏នឹកដល់ទីលានរបស់ព្រះយេហូវ៉ា ជាពន់ពេក ចិត្ត និងសាច់ឈាមទូលបង្គំ ច្រៀងដោយអំណរថ្វាយព្រះដ៏មានព្រះជន្មរស់។
ប៉ុន្តែ ស្រុកដែលចិត្តគេរឭកចង់វិលទៅនៅវិញនោះ គេនឹងមិនត្រឡប់ទៅនៅវិញឡើយ។