គេយកទាំងហ្វូងចៀម ហ្វូងគោ និងលា ព្រមទាំងរបស់ទ្រព្យនៅក្នុងក្រុង ហើយនៅស្រែចម្ការរបស់អ្នកទាំងនោះផង។
កូនប្រុសៗរបស់លោកយ៉ាកុបឯទៀតៗក៏មកយករបស់របរពីសាកសពទាំងនោះ ហើយរឹបយកអ្វីៗក្នុងក្រុងនោះ ព្រោះអ្នកក្រុងនោះបានបង្ខូចប្អូនស្រីរបស់គេ។
គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយរឹបអូសយកអ្វីៗទាំងអស់ដែលនៅក្នុងផ្ទះគេផង។
នោះជ័យជម្នះរបស់មនុស្សអាក្រក់ នៅមិនយូរប៉ុន្មាន ហើយសេចក្ដីរីករាយរបស់មនុស្សទមិឡល្មើស ក៏នៅតែមួយភ្លែតដែរ។
ដូច្នេះ ឥឡូវនេះ ចូរសម្លាប់ប្រុសៗទាំងអស់ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្រី្ដទាំងអស់ដែលបានស្គាល់ប្រុសដោយធ្លាប់រួមដំណេកជាមួយនោះចោលទៅ។