Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 34:25

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ទីបី កាល​គេ​នៅ​ឈឺនៅ​ឡើយ នោះ​កូន​លោក​យ៉ាកុប​ពីរ​នាក់ គឺ​ស៊ីម្មាន និង​លេវី ជា​បង​របស់​នាង​ឌីណា ក៏​យក​ដាវ​កាន់​រៀង​ខ្លួន ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សម្លាប់​ប្រុសៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​សម្លាប់​ហាម៉ោរ និង​ស៊ីគែម ជា​កូន ដោយ​មុខ​ដាវ រួច​ហើយ​ក៏​នាំ​នាង​ឌីណា​ចេញ​ពីផ្ទះ​របស់​ស៊ីគែម។

ប៉ុន្តែ ព្រះ‌បាទ​ហេ‌សេ‌គា​មិន​បាន​សង​ព្រះ‌គុណ​តាម​ដែល​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​នោះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យអំនួត បាន​ជា​មាន​សេចក្ដី​ក្រោធ​មក​គ្រប​លើ​ទ្រង់ និង​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។

ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ។

ដូច្នេះ ឥឡូវ​នេះ ចូរ​សម្លាប់​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ក្មេង​តូចៗ ហើយ​សម្លាប់​ស្រី្ដ​ទាំង​អស់​ដែល​បាន​ស្គាល់​ប្រុស​ដោយ​ធ្លាប់​រួម​ដំណេក​ជា‌មួយ​នោះ​ចោល​ទៅ។

គេ​ក៏​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ ហើយ​បាន​សម្លាប់​ប្រុសៗ​ទាំង​អស់។

ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​រយៈ​ពេល​សែសិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​គ្រប់​គ្នា គឺ​អ្នក​ចម្បាំង​ដែល​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ​ស្លាប់​អស់ ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ​ថា មិន​ឲ្យ​គេ​ឃើញ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ ថា​នឹង​ឲ្យ​មក​យើង​ឡើយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។

កាល​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ជាតិ​សាសន៍​ទាំង​មូល​រួច​ហើយ គេ​ក៏​នៅ​តាម​កន្លែង​របស់​គេ​ក្នុង​ជំរំ រហូត​ដល់​គេ​បានជា​សះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម