Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 33:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ដាក់​ស្រី​បម្រើ​ទាំង​ពីរ និង​កូន​រប​ស់​ពួក​នាង​ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក នាង​លេអា និង​កូន​របស់​នាង រួចនាង​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ​បង្អស់។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។

លោក​យ៉ាកុប​ក៏​ចូល​ទៅ​ឯ​នាង​រ៉ាជែល​ដែរ ហើយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជាង​នាង​លេអា រួច​លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត។

លោក​យ៉ាកុប​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​លោក​អេសាវ​កំពុង​មក មាន​ទាំង​មនុស្ស​បួន​រយ​នាក់​មក​ជា‌មួយ​ផង រួច​លោក​ចែក​កូន​ឲ្យ​នាង​លេអា នាង​រ៉ាជែល និង​ស្រី​បម្រើ​ទាំង​ពីរ​នាក់។

ខ្លួន​លោក​ផ្ទាល់​ដើរ​មុខ​គេ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​ប្រាំពីរ​ដង រហូត​ទាល់​តែ​ចូល​ជិត​ដល់​បង​របស់​លោក។

លោក​អ៊ីស្រា‌អែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀត​ៗ ព្រោះ​ជា​កូន​ដែល​កើត​មក​នៅ​ពេល​លោក​មាន​វ័យ​ចាស់ ហើយ​លោក​បាន​ធ្វើ​អាវ​មួយ​មាន​ពណ៌​ច្រើន​ឲ្យ​គាត់​ពាក់។

នោះ​ម្តាយ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​ខ្មាស​គ្រប់​យ៉ាង អ្នក​ដែល​បាន​បង្កើត​អ្នក​មក​នឹង​ត្រូវ​ជ្រប់​មុខ​ចុះ មើល៍ គាត់​នឹង​ត្រូវ​ជា​ប្រទេស​ក្រោយ​បំផុត គឺ​ជា​ទី​រហោ‌ស្ថាន ជា​ដី​ហួត‌ហែង ជា​ទី​សមុទ្រ​ខ្សាច់។

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​ធ្វើ​ការ​នេះ គេ​នឹង​ក្លាយ​ជា​របស់​យើង គឺ​ជា​របស់​យើង​ពិត​ប្រាកដ ហើយ​យើង​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម