ហើយប្រាប់បងប្អូនរបស់លោកថា៖ «ចូរយកថ្មមក!»។ គេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ។
លោកឡាបាន់ក៏នាំបងប្អូនរបស់គាត់ទៅជាមួយ ហើយធ្វើដំណើរដេញតាមអស់រយៈពេលប្រាំពីរថ្ងៃ ទើបទៅទាន់លោកយ៉ាកុបនៅស្រុកភ្នំកាឡាត។
ប៉ុន្ដែ បើលោកឪពុករកឃើញមានរូបព្រះទាំងនោះនៅជាមួយអ្នកណា អ្នកនោះមិនត្រូវរស់ទៀតទេ។ សូមឆែកមើលនៅចំពោះមុខបងប្អូនយើងនេះចុះ បើមានរបស់ណាដែលនៅជាមួយខ្ញុំ ជារបស់លោកឪពុក សូមយកវិញចុះ»។ ឯលោកយ៉ាកុបមិនដឹងថា នាងរ៉ាជែលបានលួចយករូបព្រះទាំងនោះទេ។
លោកឪពុកបានឆែកឆេររបស់ខ្ញុំសព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ? ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ និងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជម្រះពីរឿងយើងទាំងពីរ។
លោកយ៉ាកុបបានយកថ្មមួយផ្ទាំង មកដាក់បញ្ឈរធ្វើជាបង្គោល
លោកឡាបាន់ហៅគំនរថ្មនោះថា "យេការ-សាហាឌូថា" តែលោកយ៉ាកុបហៅថា "កាលេឌ" វិញ។
រួចលោកយ៉ាកុបក៏ថ្វាយយញ្ញបូជានៅលើភ្នំនោះ ហើយហៅបងប្អូនរបស់លោកមកបរិភោគ។ គេក៏នាំគ្នាបរិភោគ រួចស្នាក់នៅលើភ្នំក្នុងយប់នោះ។
គេយកសពរបស់អាប់សាឡុមទៅបោះចោលក្នុងរណ្តៅធំ នៅកណ្ដាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ។
មានពេលសម្រាប់បោះថ្មចោល ពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប
គេដាក់ថ្មបង្គរឡើងជាគំនរយ៉ាងធំនៅពីលើ ដែលនៅរហូតមកដល់សព្វថ្ងៃ។ បន្ទាប់មក ព្រះយេហូវ៉ាក៏បែរចេញពីសេចក្ដីក្រោធដែលឆួលក្ដៅនោះទៅ។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំអាគ័រ រហូតដល់សព្វថ្ងៃ។