លោកុប្បត្តិ 31:44ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ឥឡូវនេះ ចូរយើងចុះសញ្ញានឹងគ្នាទៅវិញទៅមក ដើម្បីទុកជាបន្ទាល់រវាងកូននឹងពុក»។ សូមមើលជំពូក |
កាលណាមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនកើតមានដល់គេ បទចម្រៀងនេះនឹងធ្វើបន្ទាល់ទាស់នឹងគេ ព្រោះបទចម្រៀងនេះនឹងមិនដែលភ្លេចបាត់ពីមាត់នៃពូជពង្សរបស់គេឡើយ។ ដ្បិតយើងស្គាល់គំនិតដែលកើតឡើងក្នុងចិត្តរបស់គេហើយ សូម្បីតែឥឡូវនេះ មុនពេលដែលយើងនាំពួកគេចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេផង»។
គឺទុកគ្រាន់តែជាទីបន្ទាល់មួយរវាងយើងខ្ញុំ និងអ្នករាល់គ្នា ព្រមទាំងរវាងកូនចៅរបស់យើងជំនាន់ក្រោយថា យើងខ្ញុំបានគោរពប្រតិបត្តិនៅចំពោះព្រះយេហូវ៉ា ដោយថ្វាយតង្វាយដុត តង្វាយយញ្ញបូជា និងតង្វាយមេត្រីរបស់យើងខ្ញុំ ដើម្បីកុំឲ្យកូនចៅរបស់អ្នករាល់គ្នា អាចពោលមកកាន់កូនចៅរបស់យើងខ្ញុំនៅថ្ងៃខាងមុខថា "អ្នករាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ា" បានឡើយ"។