Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 31:42

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​ដែល​លោក​អ៊ីសាក​បាន​កោត​ខ្លាច ព្រះ‌អង្គ​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​មិន​ខាន។ ព្រះ‌ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បន្ទោស​លោក​ឪពុក​ពី​យប់​មិញ​នេះ»។

សូមមើលជំពូក ចម្លង

22 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ទត​មើល​ទី​ក្រុង និង​ប៉ម​ដែល​ពួក​កូន​មនុស្ស​បាន​សង់។

ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​មក​នាង​ទៀត​ថា៖ «មើល៍! នាង​មាន​ទម្ងន់​ហើយ ហើយ​នាង​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស‌ម៉ា‌អែល ដ្បិត​ព្រះ‌យេហូវ៉ាបាន​ឮ​ពី​ទុក្ខ​លំបាក របស់​នាង​ហើយ។

ពេល​នោះ នាង​ក៏​ហៅ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​មាន​ព្រះ‌បន្ទូល​មក​នាង​ថា «ព្រះ‌អង្គ​ជា​ព្រះ​ដែល​ទត​ឃើញ » ដ្បិត​នាង​ពោល​ថា៖ «នៅ​ទី​នេះ ខ្ញុំ​បាន​ឃើញ​ព្រះ​ដែល​ទ្រង់​ទត​ឃើញ​ខ្ញុំ»។

ពេល​នោះ លោក​អ៊ីសាក​ញ័រ​ខ្លួន​ជា​ខ្លាំង ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​ពុក ហើយ​ពុក​បាន​បរិ‌ភោគ​គ្រប់​មុខ​អម្បាញ់‌មិញ មុនពេល​កូន​មក​ដល់? ពុក​បាន​ឲ្យ​ពរ​វា​ទៅ​ហើយ ហើយ​វា​នឹង​បាន​ពរ​មែន!»។

នាង​លេអា​ក៏​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "រូបេន" ដ្បិត​នាង​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ទត​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ឥឡូវ​នេះ ប្តី​ខ្ញុំ​ប្រាកដ​ជា​នឹង​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។

ទេវតា​ពោល​ថា "ចូរ​ងើប​មុខ​ឡើង មើល​ទៅ​សត្វ​ឈ្មោល​ទាំង​ប៉ុន្មាន​ដែល​ជាន់​ញី នោះ​មាន​ឆ្នូត មាន​ពពាល និង​ប្រផេះ ដ្បិត​យើង​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ឡាបាន់​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ។

ប៉ុន្តែ ព្រះ‌ទ្រង់​បាន​មក​ពន្យល់​សប្តិ​ប្រាប់លោក​ឡាបាន់ ជា​សាសន៍​អើរ៉ាម​នៅ​យប់​នោះ​ថា៖ «ចូរ​ប្រយ័ត្ន កុំ​និយាយ​អ្វី​ទៅ​យ៉ាកុប​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី»។

ពុក​មាន​អំណាច​នឹង​ធ្វើ​បាប​ឯង​បាន តែ​ព្រះ​នៃ​ឪពុក​របស់​ឯង​មាន​ព្រះ‌បន្ទូល​មក​កាន់​ពុក​ពី​យប់​មិញ​ថា "ចូរ​ប្រយ័ត្ន កុំ​និយាយ​ពាក្យ​អ្វី​ទៅ​យ៉ាកុប​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី"។

ហើយ​ប្រាប់​ពួក​នាង​ថា៖ «បង​ឃើញ​ឫក‌ពា​ឪពុក​របស់​អូន​ហាក់​ដូច​ជា​មិន​រាប់​រក​បង ដូច​ពី​មុន​ទៀត​ឡើយ។ ប៉ុន្ដែ ព្រះ​នៃ​ឪពុក​របស់​បង​បាន​គង់​នៅ​ជា‌មួយ​បង។

សូម​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​របស់​លោក​ណាឃរ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ចុះ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​លោក​អ៊ីសាក​ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច

លោក​យ៉ាកុប​ទូល​ថា៖ «ឱ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជីតា​ទូល‌បង្គំ និង​ជា​ព្រះ​របស់​លោក​អ៊ីសាក​ឪពុក​ទូល‌បង្គំ! ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ​ថា "ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​របស់​អ្នក នៅ​ស្រុក​របស់​អ្នក​វិញ​ទៅ នោះ​យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក"

ចូរ​យើង​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ​ដែល​បាន​តប​ឆ្លើយ​មក​ខ្ញុំ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ហើយ​ក៏​បាន​គង់​ជា‌មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដែរ»។

លោក​អ៊ីស្រា‌អែល​ក៏​នាំ​យក​របស់​លោក​ទាំង​អស់ ធ្វើ​ដំណើរ​ចេញ​ទៅ។ លុះ​ទៅ​ដល់​បៀរ-សេបា លោក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​លោក​អ៊ីសាក ជា​ឪពុក​របស់​លោក។

ព្រះបាទ​ដាវីឌ​បាន​ចេញ​ទៅ​ទទួល​គេ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​មក​ក្នុង​បំណង​មិត្ត​ភាព ដើម្បី​នឹង​ជួយ​ខ្ញុំ​ពិត នោះ​ចិត្ត​ខ្ញុំ​នឹង​មូល​ជាប់​នឹង​អ្នក​រាល់​គ្នា តែ​ប្រសិន‌បើ​មក ដើម្បី​ក្បត់ បញ្ជូន​ខ្ញុំ​ទៅ​ពួក​ខ្មាំង​សត្រូវ ដែល​ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នោះ សូម​ឲ្យ​ព្រះ​នៃ​បុព្វ‌បុរស​យើង​រាល់​គ្នា​ទត​មើល ហើយ​កាត់​ទោស​អ្នក​ចុះ»។

ទូល‌បង្គំ​នឹង​ត្រេក​អរ ហើយ​រីក‌រាយ នឹង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ទូល‌បង្គំ ក៏​ជ្រាប​ពី​សេចក្ដី​ថប់​ព្រួយ​នៃ​ព្រលឹង​ទូល‌បង្គំ​ដែរ

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ប្រជា‌រាស្ត្រ​យើង ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ យើង​ក៏​បាន​ឮ​សម្រែក​របស់​គេ ព្រោះ​តែ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ។ យើង​ដឹង​ពី​ទុក្ខ​វេទនា​របស់​គេ​ហើយ

ត្រូវ​ឲ្យ​រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​យក​ព្រះ‌អង្គ​ជា​ទី​ភ័យ​ខ្លាច ហើយ​តក់‌ស្លុត។

ឱ​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទូល‌បង្គំ​អើយ ទូល‌បង្គំ​សូម​អរ​ព្រះ‌គុណ ហើយ​សរសើរ​តម្កើង ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​ឥទ្ធិឫទ្ធិ ហើយ​ឥឡូវ​នេះ​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ​ដឹង​សេចក្ដី ដែល​យើង​ខ្ញុំ​បាន​ទូល​សូម​ពី​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​យើង​ខ្ញុំ ស្គាល់​រឿង‌រ៉ាវ​របស់​ស្តេច»។

ប៉ុន្តែ ពេល​អ្នក​ដោះ​លែង​បាវ​ប្រុស ឲ្យ​ទៅ មិន​ត្រូវ​ឲ្យ​គេ​ទៅ​វិញ​ដោយ​ដៃ​ទទេ​ឡើយ។

ប៉ុន្តែ ពេល​មហា​ទេវតា​មីកែល​កំពុង​ជជែក​ជាមួយ​អារក្ស ហើយ​ឈ្លោះ​ប្រ‌កែក​អំពី​សព​របស់​លោក​ម៉ូសេ លោក​មិន​ហ៊ាន​ប្រើ​ពាក្យ​ប្រមាថ និង​ដាក់​ទោស​វា​ផង គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ឲ្យ​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង​ចុះ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម