Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 31:39

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ នោះ​ខ្ញុំ​មិន​ដែល​យក​មក​ជូន​ទេ គឺ​ខ្ញុំ​បាន​សង ទោះ​បើ​គេ​លួច​នៅ​ពេល​ថ្ងៃ ឬ​ពេល​យប់​ក្តី លោក​ឪពុក​បាន​ចាប់​ឲ្យ​ខ្ញុំ​សង​ជា‌និច្ច។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេញ​ម្ភៃ​ឆ្នាំ​ហើយ ដែល​ខ្ញុំ​នៅ​ជា‌មួយ​លោក​ឪពុក ចៀម និង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​មាន​រលូត​មួយ​សោះ ហើយ​ខ្ញុំ​ក៏​ឥត​ដែល​បាន​ទទួល​ទាន​ចៀម​ឈ្មោល​ពី​ហ្វូង​របស់​លោក​ឪពុក​ដែរ។

ខ្ញុំ​ទ្រាំទ្រ​ជា‌មួយ​ហ្វូង​សត្វ​ជា‌និច្ច គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​តែង​ត្រូវ​កម្ដៅ​ថ្ងៃ ហើយ​ពេល​យប់​ត្រូវ​រងា ភ្នែក​ខ្ញុំ​ក៏​អត់​ងងុយ​ដេក​មិន​លក់។

អ្នក​រាល់​គ្នា​នឹង​បាន​ជា​មនុស្ស​បរិសុទ្ធដល់​យើង ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​សាច់​ដែល​ត្រូវ​សត្វ​ព្រៃ​ហែកស៊ី​នៅ​ឯ​ទី​វាល​ឡើយ គឺ​ត្រូវ​បោះ​ចោល​ទៅ​ឲ្យ​ឆ្កែ​ស៊ី​វិញ។

ក្នុង​គ្រប់​រឿង​ដណ្ដើម​កម្ម‌សិទ្ធិ​គ្នា ទោះ​ជា​គោ លា ចៀម ខោ​អាវ ឬ​របស់​ណា​បាត់​ក៏​ដោយ ដែល​ម្នាក់​ប្រកាន់​ថា "នេះ​ជា​របស់​ខ្ញុំ" នោះ​រឿង​អ្នក​ទាំង​សង​ខាង​ត្រូវ​ចូល​ទៅ​ចំពោះ​ព្រះ ។ អ្នក​ណា​ដែល​ព្រះ​ប្រកាស​ថា​មាន​ទោស អ្នក​នោះ​ត្រូវ​សង​គេ​មួយ​ជា​ពីរ។

គេ​មិន​ត្រូវ​បរិ‌ភោគ​សត្វ​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​អ្វី​បាន​ហែក‌ហួរ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​នោះ​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

នៅ​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន​នៅ​តាម​ទី​វាល។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម