កាលនាងលេអាឃើញថាខ្លួនមិនមានកូនទៀត នាងក៏យកស៊ីលផា ជាស្រីបម្រើរបស់នាង ទៅឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។
ដូច្នេះ ក្រោយពីលោកអាប់រ៉ាមរស់នៅស្រុកកាណានបានដប់ឆ្នាំ លោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម បានប្រគល់នាងហាការជាសាសន៍អេស៊ីព្ទ ដែលជាបាវបម្រើរបស់ខ្លួន ទៅឲ្យលោកអាប់រ៉ាមជាប្ដី ធ្វើជាប្រពន្ធ។
(លោកឡាបាន់បានឲ្យនាងស៊ីលផា ជាស្រីបម្រើរបស់លោក ទៅបម្រើនាងលេអា)។
នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «ពេលនេះ ខ្ញុំនឹងសរសើរតម្កើង ព្រះយេហូវ៉ា»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "យូដា"។ បន្ទាប់មក នាងក៏លែងមានកូនទៀត។
នាងស៊ីលផាជាស្រីបម្រើនាងលេអាក៏បង្កើតបានកូនប្រុសមួយឲ្យលោកយ៉ាកុប។
ព្រះទ្រង់ស្ដាប់តាមនាងលេអា ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសទីប្រាំឲ្យលោកយ៉ាកុប។
នាងរ៉ាជែលក៏ឲ្យនាងប៊ីលហាជាស្រីបម្រើ ទៅធ្វើជាប្រពន្ធលោកយ៉ាកុប ហើយលោកក៏ចូលទៅឯនាង។
ពេលនោះ នាងរ៉ាជែលពោលថា៖ «ខ្ញុំបានខំប្រឹងតទល់ជាមួយ បងស្រីខ្ញុំជាខ្លាំង ហើយក៏បានឈ្នះ»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "ណែបថាលី"។
(អ្នកទាំងនេះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប គឺទាំងអស់មានដប់ប្រាំមួយនាក់)។