នាងប៊ីលហាជាស្រីបម្រើនាងរ៉ាជែលមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀតឲ្យលោកយ៉ាកុប។
ពេលនោះ នាងរ៉ាជែលពោលថា៖ «ព្រះបានរកយុត្តិធម៌ឲ្យខ្ញុំហើយ ព្រះអង្គឮសំឡេងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកូនប្រុសមួយ»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "ដាន់" ។
ពេលនោះ នាងរ៉ាជែលពោលថា៖ «ខ្ញុំបានខំប្រឹងតទល់ជាមួយ បងស្រីខ្ញុំជាខ្លាំង ហើយក៏បានឈ្នះ»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "ណែបថាលី"។
កូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម។
(អ្នកទាំងនេះជាកូនចៅរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងរ៉ាជែលជាកូន ហើយនាងបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប ទាំងអស់មានប្រាំពីរនាក់)។
ជាប់នឹងទឹកដីរបស់អេស៊ើរ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធណែបថាលី។
កូនចៅរបស់ណែបថាលី តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន