លោកុប្បត្តិ 30:20ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រោសប្រទានអំណោយដ៏ល្អមកខ្ញុំ ឥឡូវនេះ ប្តីខ្ញុំនឹងលើកមុខ ខ្ញុំ ព្រោះខ្ញុំបានបង្កើតកូនប្រាំមួយនាក់ឲ្យគាត់»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "សាប់យូឡូន"។ សូមមើលជំពូក |
ស្ដេចសូលមានរាជឱង្ការថា៖ «ចូរអស់លោកទៅប្រាប់ដាវីឌដូច្នេះថា "ស្តេចមិនចង់បានបណ្ណាការអ្វីទេ ទ្រង់សព្វព្រះហឫទ័យចង់បានតែស្បែកនៃស្រោមចុងស្វាសរបស់ពួកភីលីស្ទីនមួយរយប៉ុណ្ណោះ ដើម្បីឲ្យបានសងសឹកនឹងពួកខ្មាំងសត្រូវទ្រង់"» តែគំនិតស្ដេចសូលគិតតែឲ្យដាវីឌបានស្លាប់ដោយដៃពួកភីលីស្ទីនទេ។