នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រទានរង្វាន់ មកខ្ញុំ ព្រោះខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅប្តី»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "អ៊ីសាខារ"។
ព្រះទ្រង់ស្ដាប់តាមនាងលេអា ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសទីប្រាំឲ្យលោកយ៉ាកុប។
នាងលេអាក៏មានទម្ងន់ទៀត បង្កើតបានកូនប្រុសទីប្រាំមួយឲ្យលោកយ៉ាកុប។
កូនប្រុសរបស់នាងលេអា មានរូបេន (ជាកូនច្បងរបស់លោកយ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
កូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន។
ខាងពួកកូនចៅអ៊ីសាខារ មានមនុស្សដែលអាចសម្គាល់ពេលវេលា អាចដឹងថាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមានពីររយនាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់។
ចំពោះកុលសម្ព័ន្ធសាប់យូឡូន លោកថ្លែងថា៖ «ឱសាប់យូឡូនអើយ ចូរអរសប្បាយក្នុងកាលដែលអ្នកចេញទៅ ឯអ៊ីសាខារវិញ ចូរអរសប្បាយនៅក្នុងជំរំរបស់អ្នកចុះ។
ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់