Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 30:15

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ នាង​លេអា​ឆ្លើយ​ថា៖ «ដែល​ឯង​ដណ្តើម​យក​ប្តី​របស់​អញ តើ​នោះ​ជា​រឿង​តូច​តាច​ឬ? តើ​ឯង​ចង់​យក​ផ្លែ​ស្នេហ៍​កូន​របស់​អញ​ទៀត​ឬ?»។ នាង​រ៉ាជែលតប​ថា៖ «ដូច្នេះ ឲ្យ​គាត់​ដេក​ជា‌មួយ​បង​យប់​នេះ​ទៅ ទុក​ជា​ថ្នូរនឹង​ផ្លែ​ស្នេហ៍​កូន​របស់​បង»។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​មួយ រូបេន​បាន​ចេញ​ទៅ​វាល​នៅ​រដូវ​ច្រូត​ស្រូវ​សាលី ឃើញ​ផ្លែ​ស្នេហ៍ រួច​យក​មក​ជូន​នាង​លេអា​ជា​ម្តាយ។ ពេល​នោះ នាង​រ៉ាជែល​ពោល​ទៅកាន់​នាង​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​ខ្លះ​មក​ខ្ញុំ​ផង»។

នៅ​ពេល​ល្ងាច កាល​លោក​យ៉ាកុប​វិល​មក​ពី​ចម្ការ​វិញ នាង​លេអា​ក៏​ចេញ​ទៅ​ទទួល​ដោយ​ពាក្យ​ថា៖ «យប់​នេះ បង​ត្រូវ​ចូល​មកឯ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​ជួល​បង​ដោយ​ផ្លែ​ស្នេហ៍​កូនរបស់​ខ្ញុំ​ហើយ»។ ដូច្នេះ លោក​ក៏​ដេក​ជា‌មួយ​នាង​នៅ​យប់​នោះ​ទៅ។

ពេល​នោះ ហោរា​អេសាយ​ទូល​ថា៖ «ឱ​រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ ចូរ​ស្តាប់​ឥឡូវ​ចុះ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​រំខាន​ចិត្ត​មនុស្ស នោះ​តើ​ជា​ការ​តូច​ឬ បាន​ជា​ចង់​រំខាន​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​ទូល‌បង្គំ​ទៀត?

អ្នក​មិន​ត្រឹម​តែ​ដើរ​តាម​ផ្លូវ​របស់​គេ ឬ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ទេ គឺ​អ្នក​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​គេ ក្នុង​អស់​ទាំង​ផ្លូវ​របស់​អ្នក​ទៅ​ទៀត ដោយ​ស្មាន​ថា​អំពើ​របស់​គេ​តិច​តួច​ទេ។

ដែល​លោក​បាន​នាំ​យើង​ចេញ​ពី​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​សម្លាប់​យើង​នៅ​ក្នុង​ទី​រហោ‌ស្ថាន តើ​ការ​នេះ​តូច​ពេក​ឬ បាន​ជា​លោក​ត្រូវ​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​ហ្វាយ​លើ​យើង​ថែម​ទៀត?

តែ​ចំពោះ​ខ្ញុំ ទោះ​ជា​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ក៏​ដោយ​ដែល​វាយ​តម្លៃ​ខ្ញុំ នោះ​ខ្ញុំ​មិន​អំពល់​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​មិន​វាយ​តម្លៃ​ខ្លួន​ឯង​ដែរ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម