Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 3:20

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ័ដាម​បាន​ដាក់​ឈ្មោះ​ឲ្យ​ប្រពន្ធ​គាត់​ថា "អេវ៉ា" ព្រោះ​នាង​ជា​ម្តាយ​នៃ​ជីវិត​មនុស្ស​ទាំង​អស់។

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​មក​នាង​ទៀត​ថា៖ «មើល៍! នាង​មាន​ទម្ងន់​ហើយ ហើយ​នាង​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស‌ម៉ា‌អែល ដ្បិត​ព្រះ‌យេហូវ៉ាបាន​ឮ​ពី​ទុក្ខ​លំបាក របស់​នាង​ហើយ។

មនុស្ស​បាន​ដាក់​ឈ្មោះ​ឲ្យ​ដល់​គ្រប់​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ និង​សត្វ​ហើរ​លើ​អាកាស​ទាំង​ប៉ុន្មាន​ជា​ស្រេច តែ​សម្រាប់​អ័ដាម មិន​ឃើញ​មាន​ជំនួយ​ណា​សម្រាប់​ឲ្យ​ជួយ​គាត់​សោះ។

បុរស​នោះក៏​ពោល​ឡើង​ថា៖ «នេះ​ហើយ​ជា​ឆ្អឹង​ដែល​កើត​ចេញ​ពី​ឆ្អឹង​អញ ហើយ​ជា​សាច់​ដែល​កើត​ចេញ​ពី​សាច់អញ ត្រូវ​ហៅនាង​ថា "ស្ត្រី " ព្រោះ​បាន​យក​ចេញ​ពី​បុរស មក»។

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​ធ្វើ​អាវ​ពី​ស្បែក​សត្វ​ឲ្យ​អ័ដាម និង​ប្រពន្ធ​គាត់ ដើម្បី​បិទ​បាំង​កាយ។

កាល​ព្រលឹង​របស់​នាង​ហៀប​នឹង​ចេញ​ពី​នាង​ទៅ (ដ្បិត​នាង​ហៀប​នឹង​ស្លាប់) នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា "បេន-អូនី" តែ​ឪពុក​ដាក់​ឈ្មោះ​ថា "បេន-យ៉ាមីន" វិញ។

លោក​ដាក់​ឈ្មោះ​កូននោះ​ថា "ណូ‌អេ" ដោយ​ពោល​ថា៖ «កូន​នេះ​នឹង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​យើង ដែល​យើង​ធ្វើ​យ៉ាង​នឿយ‌ហត់​ដោយ​ដៃ ព្រោះ​តែ​ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​បណ្ដា‌សា»។

លុះ​កូន​នេះ​ធំ​ឡើង ម្ដាយ​ក៏​នាំ​ទៅ​ថ្វាយ​បុត្រី​ផារ៉ោន​វិញ ហើយ​កូន​នោះក៏​ទៅ​ជា​កូន​របស់​ព្រះ​នាង។ ព្រះ​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា «ម៉ូសេ» ដោយ​ព្រះ​នាង​មាន​សវនីយ៍​ថា៖ «ព្រោះ​ខ្ញុំ​បាន​ស្រង់​កូន​នេះ​ពី ទឹក​មក»។

នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា "យេស៊ូវ" ព្រោះ​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។

«មើល៍! នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​គេ​នឹង​ថ្វាយ ព្រះ‌នាម​បុត្រ​នោះ​ថា "អេម៉ាញូ‌អែល"» មាន​ន័យ​ថា «ព្រះ‌គង់​ជា​មួយ​យើង»។

ព្រះ‌អង្គ​បាន​បង្កើត​មនុស្ស​គ្រប់​ជាតិ​សាសន៍​ពី​មនុស្ស​តែ​ម្នាក់ ឲ្យ​រស់​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សម្រេច​កំណត់​ពេល​វេលា តាម​រដូវ​កាល និង​ព្រំ​ដែន​ទី​លំនៅ​របស់​គេ

ប៉ុន្តែ ខ្ញុំ​ខ្លាច​ក្រែង​គំនិត​របស់​អ្នក​រាល់​គ្នា បាន​វង្វេង​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​បរិសុទ្ធ​ចំពោះ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​របស់​វា​នោះ​ដែរ។

ដ្បិត​ព្រះ​បាន​បង្កើត​លោក​អ័ដាម​ជា​មុន រួច​បង្កើត​នាង​អេវ៉ា​តាម​ក្រោយ។

លុះ​ដល់​នាង​ហា‌ណា​មាន​ទម្ងន់​គ្រប់​ខែ​ហើយ ក៏​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា សាំយូ‌អែល ដោយ​និយាយ​ថា៖ «ខ្ញុំ​បាន​សូម​កូន​នេះ​ពី​ព្រះ‌យេហូវ៉ា»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម