ប៉ុន្ដែ គេឆ្លើយថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ ទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នា ហើយប្រមៀលថ្មពីមាត់អណ្តូងចេញសិន ទើបយើងដងទឹកឲ្យចៀមផឹកបាន»។
គេប្រមូលហ្វូងចៀមទាំងអស់មកពីនោះ នាំគ្នាប្រមៀលថ្មពីមាត់អណ្តូងចេញ ដងទឹកឲ្យចៀមផឹក រួចយកថ្មគ្របមាត់អណ្តូងវិញ។
លោកយ៉ាកុបពោលថា៖ «ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកជុំគ្នាទេ។ សូមឲ្យទឹកវាផឹក ហើយនាំវាទៅឲ្យស៊ីស្មៅទៀតទៅ»។
កាលលោកកំពុងនិយាយជាមួយគេនៅឡើយ នាងរ៉ាជែលក៏នាំហ្វូងចៀមរបស់ឪពុកនាងមកដល់ ដ្បិតនាងជាអ្នកឃ្វាល។
គេពោលថា៖ «យើងមិនអាចធ្វើដូច្នេះបានទេ គឺមិនអាចឲ្យប្អូនស្រីរបស់យើងទៅមនុស្សដែលមិនកាត់ស្បែកបានឡើយ ដ្បិតធ្វើដូច្នោះ នឹងនាំឲ្យយើងមានសេចក្ដីអាម៉ាស់មិនខាន។
គេក៏លើកម្ហូបអាហារមកជូនលោកដោយឡែក ជូនអ្នកទាំងនោះដោយឡែក ហើយពួកសាសន៍អេស៊ីព្ទដែលបរិភោគជាមួយលោកដោយឡែក ព្រោះសាសន៍អេស៊ីព្ទគ្មានច្បាប់នឹងបរិភោគជាមួយសាសន៍ហេព្រើរឡើយ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទ។
ពួកនាងនិយាយគ្នាថា៖ «តើមានអ្នកណានឹងប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»
គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរ
កំពុងដែលគេដើរតាមផ្លូវឡើងទៅឯទីក្រុង នោះគេជួបប្រទះនឹងពួកស្រីក្រមុំៗដែលចេញមកដងទឹក ហើយក៏សួរថា៖ «តើអ្នកមើលឆុតនៅទីនេះឬទេ?»