Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 29:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​សួរ​ទៀត​ថា៖ «តើ​គាត់​សុខ​សប្បាយ​ជា​ទេ?» គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះហ្ន៎ នាង​រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​នាំ​ចៀម​មក»។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ពោល​ថា៖ «ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​ឲ្យ​មក​ជុំ​គ្នា​ទេ។ សូម​ឲ្យ​ទឹក​វា​ផឹក ហើយ​នាំ​វា​ទៅ​ឲ្យ​ស៊ី​ស្មៅ​ទៀត​ទៅ»។

ឪពុក​ប្រាប់​គាត់​ថា៖ «ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង ហើយ​ហ្វូង​សត្វ​សុខ​សប្បាយ​ឬ​យ៉ាង​ណា រួច​ហើយ​មក​ប្រាប់​ពុក​វិញ​ផង»។ ដូច្នេះ ឪពុក​ក៏​ចាត់​យ៉ូសែប​ពី​ជ្រលង​ភ្នំ​ហេប្រុន​ឲ្យ​ចេញ​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម។

លោកក៏​សួរអំពី​សុខ​ទុក្ខ​របស់​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «តើ​លោក​តា​ជា​ឪពុក​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​នោះ គាត់​សុខ​សប្បាយ​ទេ​ឬ? គាត់​នៅ​រស់​ទេឬ?»

រួច​លោក​សួរ​ទៅ​អ័ម៉ាសា​ថា៖ «បង​អើយ សុខ​សប្បាយ​ទេ?» យ៉ូអាប់​ក៏​លូក​ដៃ​ស្តាំ​ទៅ​ចាប់​ពុក​ចង្កា​អ័ម៉ាសា ដើម្បី​នឹង​ថើប

លោក​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក្រាប​សំពះ ហើយ​ថើប​លោក រួច​លោក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ជំរំ។

រី​ឯ​សង្ឃ​ដែល​នៅ​ស្រុក​ម៉ាឌាន​នោះ មាន​កូន​ស្រី​ប្រាំពីរ​នាក់ ហើយ​នាង​ទាំង​នោះ​នាំ​គ្នា​មក​ដង​ទឹក ចាក់​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។

ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​ឲ្យ​អ្នក​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជម្រាប​សួរ​ពួក​បងៗ។

នោះ​ក៏​ចាត់​យុវជន​ដប់​នាក់​ឲ្យ​ទៅ ដោយ​បង្គាប់​ថា៖ «ចូរ​ឡើង​ទៅ​ជួប​ណា‌បាល​នៅ​ត្រង់​កើមែល ហើយ​ជម្រាប​សួរ​គាត់ ដោយ​នូវ​ឈ្មោះ​យើង




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម