Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 29:33

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ឮ ថា​ប្តី​ខ្ញុំ​ស្អប់​ខ្ញុំ ព្រះ‌អង្គក៏​ប្រទាន​កូន​នេះ​មក​ខ្ញុំ​ទៀត»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ស៊ីម្មាន"។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​លេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​រង្វាន់ មក​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​ប្តី»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "អ៊ីសា‌ខារ"។

ពេលនោះ នាងលេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រោស​ប្រទាន​អំណោយ‌ដ៏​ល្អ​មក​ខ្ញុំ ឥឡូវ​នេះ ប្តី​ខ្ញុំ​នឹង​លើកមុខ ខ្ញុំ ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​ប្រាំមួយ​នាក់​ឲ្យ​គាត់»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "សាប់‌យូឡូន"។

ពេល​នោះ នាង​រ៉ាជែល​ពោល​ថា៖ «ព្រះ​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ»។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ដាន់" ។

ពេល​នោះ នាង​រ៉ាជែល​ពោល​ថា៖ «ខ្ញុំ​បាន​ខំ​ប្រឹង​តទល់​ជាមួយ បង​ស្រី​ខ្ញុំ​ជា​ខ្លាំង ហើយ​ក៏​បាន​ឈ្នះ»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ណែប‌ថា‌លី"។

នៅ​ថ្ងៃ​ទីបី កាល​គេ​នៅ​ឈឺនៅ​ឡើយ នោះ​កូន​លោក​យ៉ាកុប​ពីរ​នាក់ គឺ​ស៊ីម្មាន និង​លេវី ជា​បង​របស់​នាង​ឌីណា ក៏​យក​ដាវ​កាន់​រៀង​ខ្លួន ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សម្លាប់​ប្រុសៗ​ទាំង​អស់។

ពេល​នោះ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ស៊ីម្មាន និង​លេវី​ថា៖ «ឯង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ពុក​ថប់​ព្រួយ​ណាស់ ដោយ​សម្អុយ​ឈ្មោះ​ពុក​នៅ​កណ្ដាល​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​ពុក​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​ពុក នោះ​ទាំង​ពុក និង​ក្រុម​គ្រួសារ​របស់​ពុក នឹង​ត្រូវ​វិនាស​ទៅ​មិន​ខាន»។

កូន​ប្រុស​របស់​នាង​លេអា មាន​រូបេន (ជា​កូន​ច្បង​របស់​លោក​យ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។

ពេល​នោះ លោក​ងាក​ចេញ​ពីពួក​គេ ហើយ​យំ រួច​លោក​វិល​មក​និយាយ​ជាមួយ​ពួក‌គេ​វិញ។ លោក​យក​ស៊ីម្មាន​ចេញ​ពី​ចំណោម​ពួក‌គេ ហើយ​ចង​គាត់​នៅ​មុខ​ពួក​គេ។

ជាប់​នឹង​ទឹក​ដី​របស់​បេនយ៉ាមីន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

សាំយូ‌អែល ជា​កូន​របស់​អាំមីហ៊ូត ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

«ប្រសិន‌បើ​បុរស​ម្នាក់​មាន​ប្រពន្ធ​ពីរ តែ​គាត់​ស្រឡាញ់​មួយ ហើយ​មិន​ស្រឡាញ់​មួយ ឯ​នាង​ទាំង​ពីរ ទាំង​នាង​ដែល​គាត់​ស្រឡាញ់ ទាំង​នាង​ដែល​គាត់​មិន​ស្រឡាញ់​បាន​បង្កើត​កូន​ឲ្យគាត់​ដូច​គ្នា តែ​កូន​ច្បង ជា​កូន​របស់​នាង​ដែល​គាត់​មិន​ស្រឡាញ់




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម