លោកយ៉ាកុបក៏ចូលទៅឯនាងរ៉ាជែលដែរ ហើយលោកស្រឡាញ់នាងរ៉ាជែលជាងនាងលេអា រួចលោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។
នាងលេអាមានភ្នែកស្រទន់ ហើយនាងរ៉ាជែលមានរូបឆោមស្អាតល្អណាស់។
ដោយលោកយ៉ាកុបចាប់ចិត្តស្រឡាញ់នាងរ៉ាជែល លោកក៏ពោលថា៖ «ខ្ញុំសូមនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។
លោកយ៉ាកុបនៅបម្រើអស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីឲ្យបាននាងរ៉ាជែល តែដោយព្រោះលោកស្រឡាញ់នាង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាបួនដប់ថ្ងៃប៉ុណ្ណោះសម្រាប់លោក។
(លោកឡាបាន់បានឲ្យនាងប៊ីលហា ជាស្រីបម្រើរបស់ខ្លួន ទៅបម្រើនាងរ៉ាជែល)។
កាលព្រះយេហូវ៉ាទតឃើញថា លោកយ៉ាកុបស្អប់នាងលេអា ព្រះអង្គក៏ប្រោសឲ្យផ្ទៃនាងបង្កើតកូនបាន តែនាងរ៉ាជែលនៅជាស្ត្រីអារ។
តើគាត់មិនបានរាប់យើងដូចជាអ្នកដទៃទេឬ? ដ្បិតគាត់បានលក់យើង ហើយបានស៊ីបង្ហិនប្រាក់បណ្ណាការរបស់យើងអស់រលីងហើយ។
ខ្ញុំបាននៅផ្ទះលោកឪពុកអស់ម្ភៃឆ្នាំនេះហើយ គឺខ្ញុំបានបម្រើលោកឪពុកដប់បួនឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំងពីរនាក់ ហើយប្រាំមួយឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំដប់ដងហើយ។
នោះយើងខ្ញុំបានជម្រាបលោកម្ចាស់ថា "យើងខ្ញុំមានឪពុកចាស់ជរា ហើយមានប្អូនតូចម្នាក់ ដែលកើតមកក្នុងពេលឪពុកមានវ័យចាស់។ បងវាបានស្លាប់ទៅហើយ ឯកូនពោះមួយនឹងវា នៅសល់តែវាម្នាក់គត់ ហើយឪពុកស្រឡាញ់វាខ្លាំងណាស់"
ពេលនោះ ឪពុកយើងខ្ញុំដែលជាអ្នកបម្រើលោក មានប្រសាសន៍មកយើងខ្ញុំថា "ឯងរាល់គ្នាដឹងហើយថា ប្រពន្ធរបស់ពុកបង្កើតបានតែកូនប្រុសពីរនាក់ប៉ុណ្ណោះឲ្យពុក
យ៉ាកុបបានរត់ទៅដល់ស្រុកអើរ៉ាម នៅទីនោះ អ៊ីស្រាអែលបានបម្រើគេ ព្រោះចង់បានប្រពន្ធ ក៏បានឃ្វាលហ្វូងចៀម ដើម្បីឲ្យបានប្រពន្ធ។
អ្នកណាស្រឡាញ់ឪពុក ឬម្តាយ ជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំឡើយ ហើយអ្នកណាស្រឡាញ់កូនប្រុស ឬកូនស្រី ជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
«បើអ្នកណាមកតាមខ្ញុំ ហើយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងពិភពលោកនេះ នឹងរក្សាជីវិតទុកឲ្យស្ថិតស្ថេរនៅរហូតអស់កល្បជានិច្ច។
«ប្រសិនបើបុរសម្នាក់មានប្រពន្ធពីរ តែគាត់ស្រឡាញ់មួយ ហើយមិនស្រឡាញ់មួយ ឯនាងទាំងពីរ ទាំងនាងដែលគាត់ស្រឡាញ់ ទាំងនាងដែលគាត់មិនស្រឡាញ់បានបង្កើតកូនឲ្យគាត់ដូចគ្នា តែកូនច្បង ជាកូនរបស់នាងដែលគាត់មិនស្រឡាញ់