លោកបានទៅដល់កន្លែងមួយ ក៏ស្នាក់នៅទីនោះមួយយប់ ព្រោះថ្ងៃលិចហើយ។ លោកយកថ្មមួយដុំមកកើយ ហើយដេកលក់ទៅ។
នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមក៏លង់លក់ទៅ ហើយមើល៍ មានងងឹតជាខ្លាំង គួរឲ្យព្រឺខ្លាច គ្របដណ្ដប់លើលោក។
លុះព្រឹកឡើង លោកយ៉ាកុបក្រោកពីព្រលឹម ហើយយកថ្មដែលលោកបានកើយនោះ មកដាក់បញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ។
លោកដាក់ឈ្មោះទីនោះថា "បេត-អែល" តែពីដើម គេហៅទីក្រុងនោះថា "លូស"។
ហើយប្រាប់បងប្អូនរបស់លោកថា៖ «ចូរយកថ្មមក!»។ គេក៏ទៅយកថ្មមកដាក់ជាគំនរ រួចនាំគ្នាបរិភោគនៅលើគំនរនោះ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។
ដ្បិតដូចដែលទុក្ខលំបាករបស់ព្រះគ្រីស្ទ បានចម្រើនឡើងដល់យើងយ៉ាងណា នោះការកម្សាន្តចិត្តរបស់យើង ក៏ចម្រើនឡើងតាមរយៈព្រះគ្រីស្ទយ៉ាងនោះដែរ។