លោកដាក់ឈ្មោះអណ្តូងនោះថា "សេបា" ហេតុនេះហើយបានជាទីក្រុងនោះមានឈ្មោះថា "បៀរ-សេបា" រហូតមកដល់សព្វថ្ងៃ។
ដូច្នេះ លោកអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យនាងហាការ ដោយដាក់លើស្មានាង ព្រមទាំងកូនរបស់នាងដែរ រួចប្រាប់ឲ្យនាងចេញទៅ។ នាងក៏ចាកចេញ ហើយវិលវល់ចុះឡើងក្នុងទីរហោស្ថានក្បែរក្រុងបៀរសេបា។
ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "បៀរ-សេបា" ព្រោះលោកទាំងពីរបានស្បថនឹងគ្នានៅទីនោះ។
ពួកគេឆ្លើយតបថា៖ «យើងបានឃើញច្បាស់ហើយថា ព្រះយេហូវ៉ាគង់នៅជាមួយអ្នកមែន ដូច្នេះហើយបានជាយើងគិតថា គួរតែយើងមានសម្បថចំពោះគ្នាទៅវិញទៅមក ហើយសូមឲ្យយើងបានតាំងសញ្ញាជាមួយអ្នកថា
នៅថ្ងៃនោះឯង ពួកអ្នកបម្រើរបស់លោកអ៊ីសាកបានមកជម្រាបលោកពីដំណើរអណ្តូងដែលគេបានជីកនោះថា៖ «យើងខ្ញុំបានរកឃើញទឹកហើយ!»។
នៅហាសា-ស៊ូអាល នៅបៀរ-សេបា និងភូមិនានាដែលនៅជុំវិញ
កុំស្វែងរកបេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឆ្លងទៅបៀរ-សេបាដែរ ដ្បិតគីលកាលប្រាកដជានឹងត្រូវនាំទៅជាឈ្លើយ ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ។