Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 25:7

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំនួន​ឆ្នាំ​ដែល​លោក​អ័ប្រា‌ហាំ​រស់​នៅ​ទាំង​អស់​បាន មួយ​រយ​ចិតសិប​ប្រាំ​ឆ្នាំ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​អាប់‌រ៉ាម​ក៏​ចេញ​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ឡុត​ក៏​ទៅ​ជា‌មួយ​ដែរ។ កាល​អាប់‌រ៉ាម​ចេញ​ពី​ស្រុក​ខារ៉ាន​ទៅ លោក​មាន​អាយុ​ចិតសិប​ប្រាំ​ឆ្នាំ។

លោក​អ៊ីសាក​រស់​នៅ​បាន​មួយ​រយ​ប៉ែត​សិប​ឆ្នាំ។

ពេល​លោក​បាន​អាយុ​វែង​ល្មម ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅ​ជួប​ជុំ​ជាមួយ​ដូន​តា​របស់​លោក។ លោក​អេសាវ និង​លោក​យ៉ាកុប​ជា​កូន នាំ​គ្នា​បញ្ចុះ​សព​លោក។

លោក​យ៉ាកុប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​បាន​ដប់​ប្រាំពីរ​ឆ្នាំ។ ដូច្នេះ ចំនួន​ឆ្នាំ​នៃ​អាយុ​ដែល​លោក​យ៉ាកុប​រស់​នៅ ទាំង​អស់​បាន​មួយ​រយ​សែសិប​ប្រាំពីរ​ឆ្នាំ។

លោក​យ៉ាកុប​ទូល​ផារ៉ោន​ថា៖ «ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​លើ​ផែន​ដី​នេះ បាន​តែ​មួយ​រយ​សាម​សិប​ឆ្នាំទេ អាយុ​ទូល‌បង្គំ​តិច​ណាស់ ហើយជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន មិន​អាច​ប្រៀប​នឹង​ចំនួន​ឆ្នាំ ដែល​បុព្វ‌បុរស​របស់​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​នៅ​នោះ​ឡើយ»។

រួច​លោក​យ៉ូសែប​ក៏​ស្លាប់​ទៅ ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ ហើយ​គេ​អប់​‌សព​លោក រួច​ដាក់​ក្នុង​មឈូស​នៅ​ស្រុក​អេស៊ីព្ទ។:៚




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម