ពេលនាងគ្រប់ខែហើយ នោះមើល៍ មានកូនភ្លោះនៅក្នុងផ្ទៃរបស់នាងមែន។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
កូនទីមួយកើតមកមានសម្បុរក្រហម ហើយមានរោមពាសពេញខ្លួន ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "អេសាវ"។
នេះជាតំណវង្សរបស់លោកអេសាវ (គឺអេដុម)។
កាលគ្រប់ខែដែលនាងត្រូវសម្រាលកូន នោះមើល៍ មានកូនភ្លោះនៅក្នុងផ្ទៃនាង។
លោកអ័ប្រាហាំបង្កើតអ៊ីសាក កូនអ៊ីសាកគឺអេសាវ និងអ៊ីស្រាអែល។
មិនត្រូវស្អប់ខ្ពើមសាសន៍អេដុមណាមួយឡើយ ដ្បិតគេជាបងប្អូនរបស់អ្នក ក៏មិនត្រូវស្អប់ខ្ពើមសាសន៍អេស៊ីព្ទណាមួយដែរ ដ្បិតពីដើម អ្នកជាពួកអ្នកប្រទេសក្រៅដែលស្នាក់នៅក្នុងស្រុករបស់គេ។
ហើយយើងឲ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ។ យើងបានប្រទានឲ្យអេសាវកាន់កាប់ស្រុកភ្នំសៀរ តែឲ្យយ៉ាកុប និងកូនចៅរបស់គាត់ ចុះទៅនៅស្រុកអេស៊ីព្ទ។