អ្នកទាំងនេះហើយដែលជាកូនប្រុសរបស់លោកអ៊ីសម៉ាអែល ព្រមទាំងឈ្មោះ តាមភូមិ តាមជំរំរបស់គេ គឺជាមេដប់ពីរនាក់ តាមកុលសម្ព័ន្ធរបស់គេ។
ឯអ៊ីសម៉ាអែល យើងបានយល់ព្រមហើយ មើល៍ យើងបានឲ្យពរវា ហើយនឹងធ្វើឲ្យវាកើតបានកូនចម្រើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាបានត្រឡប់ជាជាតិសាសន៍មួយដ៏ធំ។
បន្ទាប់មក លោកអ័ប្រាហាំក៏យកអ៊ីសម៉ាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក និងមនុស្សដែលលោកបានទិញដោយប្រាក់ គឺប្រុសៗទាំងប៉ុន្មានក្នុងចំណោមមនុស្សដែលនៅក្នុងផ្ទះរបស់លោក មកកាត់ស្បែកចុងស្វាសនៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់ដល់លោក។
ហាដាឌ ថេម៉ា យេធើរ ណាភីស និងកេតម៉ា។
ទីលំនៅរបស់ពួកកូនចៅលោកអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះជាពួកកេហាត់ ដ្បិតពួកគេចាប់ឆ្នោតបានមុនគេ។
កូនចៅអ៊ីស្រាអែលបានដុតអស់ទាំងទីក្រុង ដែលជាលំនៅរបស់សាសន៍ម៉ាឌាន និងអស់ទាំងជំរំរបស់គេ ដោយភ្លើង