Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 24:60

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ឲ្យ​ពរ​នាង​រេបិកា​ដោយ​ពាក្យ​ថា៖ «ប្អូន​ស្រី​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ របស់​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន ហើយ​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង នៃ​អស់​អ្នក​ដែល​ស្អប់​ពួក‌គេ»។

សូមមើលជំពូក ចម្លង

15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។

ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់​រ៉ាម​ថា៖ «សូម​ឲ្យ​អាប់‌រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី

យើង​នឹង​ឲ្យ​ពរ​នាង ហើយ​មួយ​វិញ​ទៀត យើង​នឹង​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​នាង។ យើង​នឹង​ឲ្យ​ពរ​នាង ហើយ​នាង​នឹង​ធ្វើ​ជា​ម្តាយ​នៃ​ជាតិ​សាសន៍​ផ្សេងៗ ហើយ​ក៏​នឹង​មាន​ស្តេច​នៃ​ជាតិ​សាសន៍​ជា​ច្រើន​កើត​ចេញ​ពី​នាង​ដែរ»។

នោះ​យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ‌ពង្ស​របស់​អ្នក​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​របស់​ពួក​ខ្មាំង​សត្រូវ

នាង​រេបិកា និង​ពួក​ស្រី​បម្រើ​របស់​នាងក៏​ក្រោក​ឡើង​ជិះ​អូដ្ឋ ទៅ​តាម​បុរស​នោះ ហើយ​គាត់​ក៏​នាំ​នាង​រេបិកា​ធ្វើ​ដំណើរ​ចេញ​ទៅ។

សូម​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប្រទាន​ពរ​កូន ទាំង​ធ្វើ​ឲ្យ​កូន​មាន​កូន​ចៅ​ជា​ច្រើន ហើយ​កើន​ចំនួន​ឡើង ឲ្យ​កូន​បានទៅ​ជា​សាសន៍​មួយ​ដែល​មាន​គ្នា​ច្រើន។

លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​លោក។

នៅ​ថ្ងៃ​នោះ លោក​ឲ្យ​ពរ​ដល់​ក្មេង​ទាំង​ពីរ​ថា៖ «ដោយ‌សារ​ឯង អ៊ីស្រា‌អែល​នឹង​ឲ្យ​ពរ​គ្នា​ថា "សូម​ព្រះ‌ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក បាន​ដូច​ជា​អេប្រាអិម និង​ម៉ាណា‌សេ"» គឺ​យ៉ាង​នេះ​ឯង ដែល​លោក​បាន​ដាក់​អេប្រាអិម មុន​ម៉ាណា‌សេ។

ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​លោក​ណូអេ និង​កូន​ប្រុស​របស់​លោក ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក‌គេ​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ពាស‌ពេញ​លើ​ផែន‌ដី​ទៅ

ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​អ្នក ហើយ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​អ្នក​ឡើយ។

មាន​ទន្លេ​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ មាន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​គោរព​បម្រើ​ព្រះ‌អង្គ ហើយ​រាប់​លាន​រាប់​កោដិ​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ។ ការ​វិនិច្ឆ័យ​បាន​រៀប​ចំ​ជា​ស្រេច ហើយ​បញ្ជី​ទាំង​ប៉ុន្មាន​ក៏​បើក​ឡើង​ដែរ។

ហើយ​អ្នក​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មត៌ក​ឲ្យ​កូន​ចៅ​អ្នក​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ​ដែរ គឺ​ពី​អស់​អ្នក​ទាំង​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​អ្នក​បម្រើ​ដល់​អ្នក តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជា​បង‌ប្អូន​អ្នក នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។

នោះ​ឪពុក​ម្តាយ​ត្រូវ​នាំ​យក​ទៅជួប​ពួក​ចាស់‌ទុំ​របស់​ទី​ក្រុង​នោះ នៅ​ត្រង់​ទ្វារ​ក្រុង​របស់​ខ្លួន​រស់​នៅ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម