Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 24:56

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ឆ្លើយ​ថា៖ «កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​ហើយ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា "ព្រះ‌យេហូវ៉ា​ដែល​ខ្ញុំ​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​ជា‌មួយ​អ្នក ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​របស់​អ្នក​បាន​សម្រេច ហើយ​អ្នក​នឹង​យក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ ពី​ញាតិ‌សន្តាន និង​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ។

បន្ទាប់​មក ទើប​គាត់ និង​ពួក​អ្នក​ដែល​រួម​ដំណើរ​មក​ជា‌មួយ​នាំ​គ្នា​ពិសា​បាយ​ទឹក ហើយ​សម្រាក​នៅ​ទី​នោះ​មួយ​យប់។ លុះ​ព្រឹក​ឡើង ពេល​ក្រោក​ពី​ដំណេក គាត់​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ»។

គេ​ឆ្លើយ​ថា៖ «យើង​នឹង​ហៅ​នាង​មក ហើយ​សួរ​នាង​ទៅ»។

កាល​នាង​រ៉ាជែល​សម្រាល​បាន​យ៉ូសែប​ហើយ លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ស្រុក​ខ្ញុំ​វិញផង។

ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស ល្វឹង‌ល្វើយ​ជា​យ៉ាង​ណា ដំណឹង​ល្អ​ដែល​មក​ពី​ស្រុក​ឆ្ងាយ ក៏​យ៉ាង​នោះ​ដែរ។

យើង គឺ​យើង​នេះ​ហើយបាន​ពោល អើ យើង​បាន​ហៅ​គេ យើង​បាន​នាំ​គេ​មក ហើយ​គេ​នឹង​សម្រេច​កិច្ច‌ការ​តាម​វិធី​របស់​គេ។

មិន​ត្រូវ​ឲ្យ​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​អ្នក​ឡើយ ត្រូវសញ្ជឹង​គិត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ឲ្យ​អ្នក​បាន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ដ្បិត​យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​របស់​អ្នក​ចម្រុង​ចម្រើន ហើយ​អ្នក​នឹង​មាន​ជោគ‌ជ័យ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម