Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 24:33

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក គេ​រៀប​ចំ​អាហារ​ជូន​គាត់​ពិសា តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ទាល់​តែ​ខ្ញុំ​បាន​ជម្រាប​ពី​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​មាន​ប្រសាសន៍​មក!»។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ បុរស​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដោះ​អីវ៉ាន់​ចេញ​ពី​អូដ្ឋ រួច​មាន​គេ​យក​ចំបើង និង​ស្មៅ​ឲ្យ​អូដ្ឋ​ស៊ី យក​ទឹក​មក​លាង​ជើង​គាត់ ព្រម​ទាំង​មនុស្ស​ដែល​មក​ជា‌មួយ​ដែរ។

ដូច្នេះ គាត់​ក៏​ពោល​ឡើង​ថា៖ «ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​អ័ប្រា‌ហាំ។

ខ្ញុំ​មិន​ដែល​គេច​ចេញ​ពី​បទ​បញ្ជា នៃ​ព្រះ​រឹម របស់​ព្រះ‌អង្គ​ទេ ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ‌បន្ទូល នៃ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង។

ឯង​ដែល​ឃើញ​មនុស្ស​ខ្នះ‌ខ្នែង ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ឬ? អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច គេ​មិន​ត្រូវ​ឈរ​នៅ​ចំពោះ​មនុស្ស ដែល​ឥត​បណ្ដា​សក្តិ​ឡើយ។

ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។

តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ក្លាយ​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ឲ្យ​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច»។

អស់​អ្នក​ដែល​មាន​ចៅ‌ហ្វាយ​ជា​អ្នក​ជឿ មិន​ត្រូវ​មាន​ចិត្ត​មើល​ងាយ ដោយ​ហេតុ​ថា​គាត់​ជា​បង‌ប្អូន​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​ចៅ‌ហ្វាយទាំង​នោះឲ្យ​រឹត​តែ​ប្រសើរ​ឡើង​ថែម​ទៀត ព្រោះ​អស់​អ្នក​ដែល​ទទួល​ការ​បម្រើ​ដ៏​ល្អ​របស់​គេ គឺ​ជា​ពួក​អ្នក​ជឿ និង​ជា​បង‌ប្អូន​ស្ងួន‌ភ្ងា។ ត្រូវ​បង្រៀន ហើយ​ដាស់​តឿន​សេចក្ដី​ទាំង​នេះ​ដល់​គេ​ចុះ។

ដូច្នេះ អ្នក​នោះ​ក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ ដាក់​ស្មៅ​ឲ្យ​លា​ស៊ី រួច​គេ​នាំ​គ្នា​លាង​ជើង ហើយ​ក៏​បរិ‌ភោគ និង​ផឹក​ជា​មួយ​គ្នា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម