អ្នកបម្រើនោះក៏រត់ទៅស្ទាក់ផ្លូវនាង ហើយនិយាយថា៖ «សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច»។
ខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងចុះទៅក្នុងអណ្តូង ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា "សូមមេត្តាឲ្យទឹកខ្ញុំទទួលទានផង"។
ដូច្នេះ លោកក៏ទៅក្រុងសារិបតា កាលបានទៅដល់មាត់ទ្វារក្រុង ឃើញមានស្ត្រីមេម៉ាយម្នាក់ កំពុងតែរើសរំកាច់ឧស លោកក៏ហៅនាងថា៖ «សូមយកទឹកក្នុងផ្តិលមកឲ្យខ្ញុំផឹកបន្តិចមក»។
គេបានយកទឹកមកឲ្យពួកអ្នកដែលស្រេក ពួកអ្នកនៅស្រុកថេម៉ាបានយកអាហារ មកទទួលពួកអ្នកដែលរត់
មានជ្រោះ និងផ្លូវទឹកនៅលើគ្រប់ទាំងភ្នំធំខ្ពស់ និងភ្នំតូចទាំងប៉ុន្មាន គឺក្នុងគ្រាដែលមានការប្រហារជីវិតយ៉ាងធំ ក្នុងកាលដែលអស់ទាំងប៉មរលំមកនោះ។
គេមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅ ឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ព្រះអង្គនឹងនាំគេទៅ ព្រះអង្គនឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក។
មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។
ស្ត្រីសាសន៍សាម៉ារីនោះទូលព្រះអង្គថា៖ «ម្តេចលោកជាសាសន៍យូដាមកសុំទឹកនាងខ្ញុំ ដែលជាស្រីសាសន៍សាម៉ារីដូច្នេះ?» (សាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)។