កាលលោកអ័ប្រាហាំបន្ទោសព្រះបាទអ័ប៊ីម៉្មាឡិច ពីរឿងអណ្តូងទឹកដែលពួកអ្នកបម្រើរបស់ស្ដេចបានដណ្តើមយក
មួយទៀត ពួកគង្វាលរបស់លោកអាប់រ៉ាម និងពួកគង្វាលរបស់ឡុត ចេះតែឈ្លោះប្រកែកគ្នា។ នៅពេលនោះ ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតក៏រស់នៅក្នុងស្រុកនោះដែរ។
លោកអ័ប្រាហាំទូលថា៖ «ទូលបង្គំសូមស្បថ»។
ព្រះបាទអ័ប៊ីម៉្មាឡិចតបវិញថា៖ «ខ្ញុំមិនដឹងថាអ្នកណាបានធ្វើដូច្នេះទេ អ្នកក៏មិនបានប្រាប់ខ្ញុំ ហើយខ្ញុំមិនបានឮពីការនេះដែរ រហូតដល់ថ្ងៃនេះ»។
ប៉ុន្ដែ គេឆ្លើយថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ ទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នា ហើយប្រមៀលថ្មពីមាត់អណ្តូងចេញសិន ទើបយើងដងទឹកឲ្យចៀមផឹកបាន»។
ពាក្យបន្ទោសតែមួយម៉ាត់ តែងមុតចូលទៅក្នុងចិត្ត របស់មនុស្សមានយោបល់ ជាជាងការវាយមនុស្សល្ងីល្ងើ មួយរយរំពាត់ទៅទៀត។
ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នាពីរនាក់ប៉ុណ្ណោះ កុំឲ្យបើកការសម្ងាត់របស់អ្នកដទៃឡើយ
ការដែលត្រូវបន្ទោសនៅកណ្ដាលជំនុំ នោះវិសេសជាងសេចក្ដីស្រឡាញ់លាក់កំបាំង។
«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបចំពោះអ្នក ចូរទៅប្រាប់អ្នកនោះឲ្យដឹងពីកំហុសរបស់គាត់ ក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងប្អូននោះមកវិញ។
នាងឆ្លើយថា៖ «សូមលោកឪពុកចែកចំណែកមួយមកកូនផង ដ្បិតលោកឪពុកបានឲ្យដីនៅតំបន់ណេកិបដល់កូនហើយ ដូច្នេះ សូមចែកឲ្យកូនមានអណ្ដូងទឹកផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកខាងលើ និងខាងក្រោមឲ្យនាង។