លោកអ័ប្រាហាំរត់ទៅឯហ្វូងសត្វ ហើយចាប់យកកូនគោមួយដែលមានសាច់ទន់ល្អ ប្រគល់ឲ្យអ្នកបម្រើម្នាក់ ហើយអ្នកបម្រើនោះក៏បានចាត់ចែងយ៉ាងប្រញាប់ប្រញាល់។
លោកអ័ប្រាហាំប្រញាប់ប្រញាល់ចូលទៅជួបលោកស្រីសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅយ៉ាងម៉ដ្តបីរង្វាល់ មក ហើយលាយធ្វើនំឲ្យឆាប់ឡើង»។
លោកយកខ្លាញ់ទឹកដោះ និងទឹកដោះរាវ ព្រមទាំងកូនគោដែលបានរៀបចំ មកដាក់នៅមុខបុរសទាំងបី រួចខ្លួនលោកផ្ទាល់ក៏ឈរនៅជិត ក្រោមដើមឈើនោះ ហើយបុរសទាំងបីក៏បរិភោគ។
ប៉ុន្តែ ដោយឡុតចេះតែបង្ខំខ្លាំងពេក ទេវតាក៏ចូលទៅផ្ទះរបស់គាត់។ គាត់បានរៀបចំជប់លៀង ហើយដុតនំបុ័ងឥតដំបែ រួចទេវតាក៏បរិភោគ។
វេទនាដល់អស់អ្នកដែលដេកលើគ្រែភ្លុក ហើយទម្រេតខ្លួននៅលើកម្រាល ព្រមទាំងស៊ីកូនចៀមពីហ្វូងសត្វ និងកូនគោដែលបង្ខាំងទុក
ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
ទ្រង់ក៏ចាត់ពួករាជបម្រើផ្សេងទៀតឲ្យទៅ ដោយមានរាជឱង្ការថា "ចូរប្រាប់អស់អ្នកដែលយើងបានអញ្ជើញថា មើល៍ យើងបានរៀបចំភោជនាហាររបស់យើងរួចរាល់ហើយ គេបានសម្លាប់គោ និងសត្វបំប៉នធាត់ៗ ហើយអ្វីៗក៏រួចរាល់អស់ដែរ សូមអញ្ជើញមកពិធីមង្គលការនេះចុះ"
ចូរយកកូនគោដែលបានបំប៉នទុក មកកាប់ជប់លៀង ហើយបរិភោគឲ្យសប្បាយចុះ
បាវបម្រើនោះជម្រាបថា "ប្អូនលោកត្រឡប់មកវិញ ហើយឪពុករបស់លោកបានសម្លាប់កូនគោដែលបំប៉ន ព្រោះកូនរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត"។
ឯកូនលោកឪពុក ដែលបានបំផ្លាញទ្រព្យសម្បត្តិទាំងអស់របស់លោកឪពុក ជាមួយស្រីញី ពេលវាត្រឡប់មកវិញ លោកឪពុកបែរជាសម្លាប់កូនគោ ដែលបំប៉នទទួលវាទៅវិញ"។
ស្ត្រីនោះមានកូនគោមួយយ៉ាងធាត់នៅក្នុងផ្ទះ គាត់ក៏ប្រញឹកប្រញាប់សម្លាប់គោនោះ ហើយយកម្សៅមកច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ