Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 18:30

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក លោក​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​កុំ​ខ្ញាល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ទូល​ព្រះ‌អង្គ​ទៀត។ នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​តែ​សាម​សិប​នាក់​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើង​រក​ឃើញ​មាន​សាម​សិប​នាក់ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។

សូមមើលជំពូក ចម្លង

12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ទូល​ព្រះ‌អង្គ​ទៀត​ថា៖ «ប្រហែល​ជា​រក​បាន​តែ​សែសិប​នាក់​ទេ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ ដោយ​យល់​ដល់​សែ​សិប​នាក់​នោះ»។

លោក​ទូល​ថា៖ «សូម​អភ័យ​ទោស​ដល់​ទូល‌បង្គំ​ដែល​ហ៊ាន​តវ៉ា​ជាមួយ​ព្រះ‌អម្ចាស់។ នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​តែ​ម្ភៃ​នាក់​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​បំផ្លាញ​ទី​ក្រុង​នោះ​ឡើយ ដោយ​យល់​ដល់​ម្ភៃ​នាក់​នោះ»។

ពេល​នោះ យូដា​ចូល​ទៅ​ជិត​លោក​យ៉ូសែប អង្វរ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំប្របាទ​អើយ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ម្ចាស់​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​ក៏​ដូច​ជា​ផារ៉ោន​ហើយ។

«មើល៍! ទូល‌បង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ព្រះ‌អង្គ​ដូច​ម្តេច​បាន? ទូល‌បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ។

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​បំណង របស់​មនុស្ស​ទន់​ទាប ព្រះ‌អង្គ​នឹង​លើក​ទឹក​ចិត្ត​គេ ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់

ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អ្នក​បរិសុទ្ធ ក៏​គួរ​កោត​ខ្លាច លើស​ជាង​អស់​អ្នក នៅ​ជុំ‌វិញ​ព្រះ‌អង្គ​នោះ?

ដ្បិត​ព្រះ‌អង្គ​ដែល​សង​សឹក​អ្នក​សម្លាប់​គេ ព្រះ‌អង្គ​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ព្រះ‌អង្គ​មិន​ភ្លេច​សម្រែក របស់​មនុស្ស​រង​ទុក្ខ​ឡើយ។

នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។

ពេល​នោះ គេឌាន​ទូល​ទៅ​ព្រះ​ថា៖ «សូម​ព្រះ‌អង្គ​កុំ​ខ្ញាល់​នឹង​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​សូម​ទូល​តែ​ម្តង​ទៀត​ប៉ុណ្ណោះ។ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​សាក​រោម​ចៀម​នេះ​ម្តង​ទៀត គឺ​សូម​ឲ្យ​ស្ងួត​តែ​រោម​ចៀម​ប៉ុណ្ណោះ ហើយ​ឲ្យ​ដី​ទាំង​ប៉ុន្មាន​មាន​ទឹក​សន្សើម​វិញ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម