លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។
ពេលនោះ លោកអាប់រ៉ាមក៏ក្រាបផ្កាប់មុខ ហើយព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖
បន្ទាប់មក បុរសទាំងបីបានក្រោកចេញពីទីនោះ ហើយមើលឆ្ពោះទៅកាន់ក្រុងសូដុម។ លោកអ័ប្រាហាំក៏ទៅជាមួយដែរ ដើម្បីជូនដំណើរពួកលោក។
ដូច្នេះ បុរសទាំងនោះក៏បែរចេញពីទីនោះ ហើយធ្វើដំណើរឆ្ពោះទៅកាន់ក្រុងសូដុម តែលោកអ័ប្រាហាំឈរនៅចំពោះព្រះយេហូវ៉ាដដែល។
លោកមានប្រសាសន៍ថា៖ «លោកម្ចាស់អើយ ប្រសិនបើខ្ញុំប្របាទបានប្រកបដោយគុណនៅចំពោះលោក សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
នៅពេលល្ងាច ទេវតាទាំងពីរបានទៅដល់ក្រុងសូដុម ហើយឡុតអង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួល ហើយក្រាបចុះឱនមុខដល់ដី។
ពេលនោះ លោកអ័ប្រាហាំក្រាបចុះនៅចំពោះមុខពួកអ្នកស្រុកនោះ។
លោកអ័ប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខពួកកូនចៅហេត ដែលនៅស្រុកនោះ។
ល្ងាចមួយ លោកអ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល គាត់ក្រឡេកភ្នែកមើលទៅ ឃើញមានសត្វអូដ្ឋដើរចូលមក។
លោកយ៉ាកុបនៅតែម្នាក់ឯង ហើយមានបុរសម្នាក់មកបោកចំបាប់ជាមួយលោករហូតដល់ភ្លឺ។
នៅគ្រានោះ លោកយ៉ូសែបជាទេសាភិបាលលើស្រុកនោះ គឺលោកជាអ្នកដែលលក់ស្រូវឲ្យប្រជាជនទាំងអស់នៅផែនដី។ បងៗរបស់លោកយ៉ូសែបនាំគ្នាចូលមក ហើយក្រាបចុះមុខដល់ដីនៅចំពោះលោក។
កាលលោកយ៉ូសែបបានមកដល់ផ្ទះ ពួកគេក៏យកជំនូនដែលគេបានកាន់ចូលមកក្នុងផ្ទះ ជូនដល់លោក ហើយក្រាបចុះឱនមុខដល់ដី នៅចំពោះលោក។
ពួកគេឆ្លើយថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់ទេ ហើយក៏សុខសប្បាយដែរ»។ រួចគេក៏ឱនក្បាលគោរពលោក។
យូដា និងបងប្អូនរបស់គាត់ នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ឯលោកក៏នៅទីនោះនៅឡើយ។ ពួកគេទម្លាក់ខ្លួនក្រាបចុះឱនមុខដល់ដីនៅចំពោះលោក។
បន្ទាប់មក លោកយ៉ូសែបនាំកូនទាំងពីរចេញពីលើភ្លៅឪពុក រួចក្រាបចុះឱនមុខដល់ដី។
ពេលពួកហោរាពីក្រុងយេរីខូរឈរមើលឃើញពីត្រើយម្ខាង គេពោលថា៖ «វិញ្ញាណរបស់លោកអេលីយ៉ាបានសណ្ឋិតលើអេលីសេហើយ» ពួកគេបានមកទទួលលោក ហើយក្រាបចុះដល់ដីនៅចំពោះលោក។
ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។
កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។
កាលលោកយ៉ូស្វេនៅជិតក្រុងយេរីខូរ លោកងើបភ្នែកឡើង ឃើញបុរសម្នាក់កំពុងឈរនៅមុខលោក មានទាំងកាន់ដាវហូតជាស្រេច។ លោកយ៉ូស្វេចូលទៅជិត សួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»
ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដោយឥតត្អូញត្អែរឡើយ។
ទេវតានៃព្រះយេហូវ៉ាបានលេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា៖ «មើល៍ នាងជាស្ត្រីអារ គ្មានកូនសោះ តែនាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។
នោះនាងក៏ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា៖ «ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ?»