Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 16:16

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​នាង​ហាការ​បង្កើត​អ៊ីស‌ម៉ា‌អែល​ឲ្យ​លោក​អាប់​រ៉ាម លោក​អាប់‌រ៉ាម​មាន​អាយុ​ប៉ែត​សិប​ប្រាំមួយ​ឆ្នាំ​ហើយ។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​អាប់‌រ៉ាម​ក៏​ចេញ​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ឡុត​ក៏​ទៅ​ជា‌មួយ​ដែរ។ កាល​អាប់‌រ៉ាម​ចេញ​ពី​ស្រុក​ខារ៉ាន​ទៅ លោក​មាន​អាយុ​ចិតសិប​ប្រាំ​ឆ្នាំ។

នាង​ហាការ​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក​អាប់‌រ៉ាម ហើយ​លោក​អាប់‌រ៉ាម​ដាក់​ឈ្មោះ​កូន​ដែល​ហាការ​បង្កើត​នោះ​ថា "អ៊ីស‌ម៉ា‌អែល"។

ដូច្នេះ ក្រោយ​ពី​លោក​អាប់‌រ៉ាម​រស់​នៅ​ស្រុក​កាណាន​បាន​ដប់​ឆ្នាំ លោក​ស្រី​សារ៉ាយ ប្រពន្ធ​របស់​លោក​អាប់‌រ៉ាម បាន​ប្រគល់​នាង​ហាការ​ជា​សាសន៍​អេស៊ីព្ទ ដែល​ជា​បាវ​បម្រើ​របស់​ខ្លួន ទៅ​ឲ្យ​លោក​អាប់​រ៉ាម​ជា​ប្ដី ធ្វើ​ជា​ប្រពន្ធ។

ពេល​លោក​អាប់‌រ៉ាម​មាន​អាយុ​កៅ​សិប​ប្រាំបួន​ឆ្នាំ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់​រ៉ាម​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​ដើរ​នៅ​ចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ

ចំណែកឯ​អ៊ីស‌ម៉ា‌អែល​កូន​របស់​លោក មាន​អាយុ​ដប់បី​ឆ្នាំ នៅ​ពេល​ទទួល​ពិធី​កាត់​ស្បែក

ពេល​អ៊ីសាក​ជា​កូន​កើត​មក​នោះ លោក​អ័ប្រា‌ហាំ​មាន​អាយុ​មួយរយ​ឆ្នាំ​ហើយ។

(ចំនួន​ឆ្នាំ​ដែល​លោក​អ៊ីស‌ម៉ា‌អែល​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ រួច​គាត់​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅជួប​ជុំ​នឹង​ដូន​តា​របស់​គាត់​វិញ)។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម