Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លោកុ‌ប្បត្តិ 16:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​លោក​ស្រី​សារ៉ាយ ប្រពន្ធ​របស់​លោក​អាប់‌រ៉ាម មិន​បាន​បង្កើត​កូន​ឲ្យ​លោក​សោះ។ គាត់​មាន​ស្រី​បម្រើ​សាសន៍​អេស៊ីព្ទ​ម្នាក់ ឈ្មោះ​នាង​ហាការ

សូមមើលជំពូក ចម្លង

13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​សោះ។

ស្ដេច​ក៏​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក​អាប់‌រ៉ាម ដោយ​ព្រោះ​ប្រពន្ធ​របស់​លោក ហើយ​លោក​បាន​ហ្វូង​ចៀម ហ្វូង​គោ លា​ឈ្មោល បាវ​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ​ទៀត​ផង។

ពួក​អាម៉ូរី ពួក​កាណាន ពួក​គើកាស៊ី និង​ពួក​យេប៊ូស»។

ប៉ុន្តែ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «កុំ​ពិបាក​ចិត្ត​ព្រោះ​តែ​ក្មេង​នេះ និង​ស្រី​បម្រើ​របស់​អ្នក​ឡើយ ចូរ​ធ្វើ​តាមពាក្យ​ទាំង​ប៉ុន្មាន​ដែល​សារ៉ា​បាន​ប្រាប់​អ្នក​ចុះ ដ្បិត​ពូជ​អ្នក​នឹង​ត្រូវ​រាប់​តាម​អ៊ីសាក​ទេ។

ក្មេង​នេះរស់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ហើយ​ម្តាយ​បាន​យក​ស្ត្រី​ម្នាក់​ពី​ស្រុក​អេស៊ីព្ទ មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។

លោក​អ៊ីសាក​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​ប្រណី​ដល់​ប្រពន្ធ​របស់​លោក ព្រោះ​នាង​ជា​ស្ត្រី​អារ។ ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន​របស់​លោក រួច​ហើយ​នាង​រេបិកា​ប្រពន្ធ​របស់​លោក​ក៏​មាន​ផ្ទៃ​ពោះ។

មើល៍! អេលី‌សាបិត ជា​ញាតិ​របស់​នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​កូន​ប្រុស ក្នុង​កាល​ដែល​នាង​មាន​វ័យ​ចាស់​ហើយ​ដែរ នាង​មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ គឺ​អ្នក​ដែល​គេ​បាន​ហៅ​ថា​ជា​ស្ត្រី​អារ។

លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ផង។

នេះ​ជា​ការ​ប្រៀប​ធៀប ស្ត្រី​ទាំង​ពីរ​នេះ​ជា​គំរូ​នៃ​សេចក្ដី​សញ្ញា​ពីរ មួយ​នៅ​ភ្នំ​ស៊ី‌ណាយ ដែល​បង្កើត​កូន​ជា​បាវ​បម្រើ នោះ​គឺ​នាង​ហាកា។

គ្រា​នោះ មាន​បុរស​ម្នាក់​នៅ​សូរ៉ាស់ ក្នុង​កុល​សម្ព័ន្ធ​ដាន់ ឈ្មោះ​ម៉ាណូ‌អា។ ប្រពន្ធ​របស់​គាត់​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ។

តែ​បាន​ចែក​ដល់​ហា‌ណា​ទ្វេរ​ជា​ពីរ​វិញ ព្រោះ​គាត់​ស្រឡាញ់​ហា‌ណា​ជាង ទោះ​បើ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ​នាង​មិន​មាន​កូន​ក៏​ដោយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម