នៅគ្រានោះ ស្រុកកើតមានអំណត់ ហើយលោកអាប់រ៉ាមចុះទៅសំណាក់នៅស្រុកអេស៊ីព្ទ ដ្បិតនៅស្រុកកាណានកើតមានអំណត់ខ្លាំងណាស់។
កាលអំណត់នោះបានរាលដាលពាសពេញស្រុក លោកយ៉ូសែបក៏បើកគ្រប់ទាំងជង្រុកស្រូវលក់ឲ្យសាសន៍អេស៊ីព្ទ ដ្បិតអំណត់នោះកើតមានកាន់តែខ្លាំងឡើងៗនៅស្រុកអេស៊ីព្ទ។
មនុស្សម្នាគ្រប់ទិសទីនៅលើផែនដី នាំគ្នាចូលមករកលោកយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីទិញស្រូវ ព្រោះអំណត់នោះខ្លាំងណាស់នៅពាសពេញលើផែនដីទាំងមូល។
ដូច្នេះ កូនៗរបស់លោកអ៊ីស្រាអែលក៏ទៅជាមួយអស់អ្នកដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់ដែរ។
គ្រានោះ អំណត់នៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។
នៅគ្រានោះ ក្នុងស្រុកគ្មានអ្វីបរិភោគសោះ ដ្បិតអំណត់នោះខ្លាំងណាស់។ ស្រុកអេស៊ីព្ទ និងស្រុកកាណានត្រូវហិនហោចទៅ ដោយព្រោះអំណត់នោះ។
នៅគ្រាព្រះបាទដាវីឌកើតមានគ្រោះទុរ្ភិក្សអស់រយៈពេលបីឆ្នាំ ហើយព្រះបាទដាវីឌបានទូលសួរព្រះយេហូវ៉ា រួចព្រះយេហូវ៉ាបានឆ្លើយថា៖ «គឺដោយព្រោះស្តេចសូល និងញាតិវង្សរបស់ស្ដេចសូល ដែលបានកម្ចាយឈាម ដ្បិតទ្រង់បានសម្លាប់ពួកគីបៀន»។
ពេលអេលីសេត្រឡប់ទៅក្រុងគីលកាលវិញ នៅពេលនោះ មានអំណត់ក្នុងស្រុក។ ឯពួកហោរាបានអង្គុយនៅមុខលោក ហើយលោកបង្គាប់អ្នកបម្រើថា៖ «ចូរដាក់ឆ្នាំងដាំបបរឲ្យពួកហោរាទាំងនេះទៅ»។
ដូច្នេះ នៅក្រុងសាម៉ារីមានអំណត់ជាខ្លាំង ពួកស៊ីរីឡោមព័ទ្ធច្បាំងនឹងទីក្រុងនោះ ទាល់តែក្បាលលាមួយលក់ថ្លៃប៉ែតសិបសេកែល ហើយអាចម៍ព្រាបមួយកំប៉ុងលក់ថ្លៃប្រាំសេកែល
គេធ្វើដំណើរចុះឡើង ពីស្រុកមួយទៅស្រុកមួយ ហើយពីនគរមួយទៅនគរមួយទៀត
ឲ្យស្រុកដែលមានផលផ្លែទៅជាដីប្រៃ ព្រោះតែអំពើអាក្រក់របស់អ្នកស្រុកនោះ។
មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរគ្រារាំងស្ងួត៖
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។
ពេលនោះ មានអំណត់កើតឡើងនៅពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណាន ហើយមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគមិនបានឡើយ។
នៅគ្រាដែលពួកចៅហ្វាយកំពុងត្រួតត្រា កើតមានអំណត់អត់នៅក្នុងស្រុក ពេលនោះ មានបុរសម្នាក់ជាអ្នកនៅភូមិបេថ្លេហិម ស្រុកយូដា គាត់បាននាំទាំងប្រពន្ធ និងកូនប្រុសទាំងពីរនាក់ ទៅស្នាក់នៅស្រុកម៉ូអាប់។