យើងក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស និងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ» នោះក៏កើតមានដូច្នោះមែន។
ត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ប្រមូលមកទុកជាស្បៀងសម្រាប់អ្នក និងសម្រាប់សត្វទាំងនោះដែរ»។
បណ្ដាសត្វទាំងប៉ុន្មានដែលកម្រើក ហើយនៅរស់ នោះនឹងបានជាអាហារដល់អ្នក។ យើងឲ្យអ្វីៗដល់អ្នករាល់គ្នា ដូចយើងបានឲ្យជាតិណជាតិទាំងឡាយដល់អ្នករាល់គ្នាដែរ។
កូនវាក៏ជញ្ជក់ស៊ីឈាម ឯកន្លែងណាដែលមានគេសម្លាប់គ្នា ក៏មានវានៅទីនោះ»។
កូនវាត្រឡប់ជារឹងប៉ឹង ហើយក៏ធំឡើងនៅវាលស្រឡះ រួចឃ្លាតចេញពីមេទៅ ឥតត្រឡប់មកវិញឡើយ។
ដងភ្នំជាទីរកស៊ីរបស់វា វាខំស្វែងរកអស់ទាំងស្លឹកខៀវខ្ចី។
មើល៍! ដំរីទឹកដែលយើងបានបង្កើតមក ដូចឯងដែរ វាស៊ីស្មៅដូចគោ
ឯអាហារវា ក៏ដុះនៅលើភ្នំ ជាកន្លែងដែលសត្វព្រៃទាំងឡាយប្រឡែងគ្នា។
៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី
ព្រះអង្គប្រទានឲ្យសត្វពាហនៈមានអាហារ ហើយក៏ប្រទានឲ្យកូនក្អែកដែលយំដែរ។