ហើយក៏ជូនខ្លាញ់គោឈ្មោល ខ្លាញ់ចៀមឈ្មោល កន្ទុយជាប់ខ្លាញ់ និងខ្លាញ់ដែលជាប់អាការៈខាងក្នុង ក្រលៀនទាំងពីរ ហើយខ្លាញ់ដែលជាប់នឹងក្រលៀន ព្រមទាំងស្រទាប់ថ្លើមផង។
មិនត្រូវបរិភោគឆៅ ឬស្ងោរឡើយ គឺត្រូវអាំងឲ្យនៅជាប់ទាំងក្បាលទាំងជើង និងគ្រឿងក្នុងផង។
ត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់នឹងអាការៈខាងក្នុង ដុំថ្លើម អង្គញ់ទាំងពីរ និងខ្លាញ់ដែលរុំអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា។
បន្ទាប់មក សង្ឃត្រូវដុតរបស់ទាំងនោះនៅលើអាសនា នេះហើយជាព្រះស្ងោយនៃតង្វាយដែលដុតថ្វាយសម្រាប់ក្លិនឈ្ងុយ។ ដ្បិតខ្លាញ់ទាំងអស់នោះជារបស់ព្រះយេហូវ៉ា។
រួចពួកកូនលោកអើរ៉ុននឹងដុតរបស់ទាំងនោះនៅលើតង្វាយដុត ដែលកំពុងតែឆេះលើឧសនៅលើអាសនា គឺជាតង្វាយដុតសម្រាប់ក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ត្រូវយកមួយចំណែកអំពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីនោះ ទៅដុតថ្វាយដល់ព្រះយេហូវ៉ា គឺខ្លាញ់ និងកន្ទុយទាំងមូលដែលត្រូវកាត់ចេញត្រឹមឆ្អឹងខ្នង និងខ្លាញ់រុំអាការៈខាងក្នុង ហើយខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
ឯខ្លាញ់ អង្គញ់ទាំងពីរ និងស្រទាប់ដែលយកពីថ្លើមរបស់សត្វ ដែលសម្រាប់ជាតង្វាយលោះបាបនោះ លោកក៏ដុតនៅលើអាសនា ដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ
គេដាក់ខ្លាញ់ពីលើទ្រូង រួចលោកអើរ៉ុនក៏ដុតខ្លាញ់ទាំងនោះនៅលើអាសនា