លោកក៏សម្លាប់សត្វជាតង្វាយដុត ហើយពួកកូនលោកក៏យកឈាមមកជូន រួចលោកប្រោះឈាមនោះនៅជុំវិញលើអាសនា។
អើរ៉ុនឆ្លើយទៅលោកម៉ូសេថា៖ «មើល៍! ថ្ងៃនេះគេបានថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់គេ នៅចំពោះព្រះយេហូវ៉ា ហើយក៏កើតមានហេតុយ៉ាងនេះដល់ខ្ញុំ ប្រសិនបើខ្ញុំបានទទួលទានតង្វាយលោះបាបនៅថ្ងៃនេះ តើជាទីគាប់ដល់ព្រះនេត្រព្រះយេហូវ៉ាដែរឬ?»។
តែសាច់ និងស្បែក នោះបានដុតក្នុងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ។
ពួកកូនក៏យកតង្វាយដុតមកជូនលោកទាំងដុំៗ ព្រមទាំងក្បាលផង ហើយលោកដុតទាំងអស់នៅលើអាសនា។
រួចក៏យកតង្វាយដុតមកថ្វាយតាមរបៀប
ហើយពួកកូនលោកក៏យកឈាមមកជូន នោះលោកជ្រលក់ម្រាមដៃទៅក្នុងឈាម យកទៅប្រឡាក់នៅស្នែងអាសនា រួចចាក់ឈាមទាំងប៉ុន្មាននៅត្រង់ជើងអាសនា។
ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។