ឯសាច់ និងនំបុ័ងដែលសល់នៅ នោះត្រូវដុតក្នុងភ្លើងទៅ
កុំឲ្យមានសល់ដល់ព្រឹកស្អែក បើមានសល់អ្វីដល់ព្រឹកនោះ ត្រូវដុតចោល។
ប្រសិនបើមានសាច់សល់ពីពិធីនោះ ឬនំបុ័ងបាននៅសល់រហូតដល់ព្រឹក នោះត្រូវយកសំណល់នោះទៅដុតក្នុងភ្លើង មិនត្រូវបរិភោគឡើយ ដ្បិតជាអាហារបរិសុទ្ធ។
កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ឯរបស់អ្វីដែលសល់ពីសាច់នៃយញ្ញបូជាក្នុងថ្ងៃទីបី នោះត្រូវដុតក្នុងភ្លើងទៅ។
ហើយអ្នករាល់គ្នាមិនត្រូវចេញពីត្រសាលជំនុំនៅអស់ប្រាំពីរថ្ងៃ ដរាបដល់អស់ទាំងថ្ងៃដែលតាំងអ្នករាល់គ្នាឡើងជាសង្ឃបានសម្រេច ដ្បិតត្រូវធ្វើពិធីតាំងអ្នករាល់គ្នាជាសង្ឃឲ្យគ្រប់ប្រាំពីរថ្ងៃ។
ដ្បិតព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានស្តាប់អ្នក នៅវេលាដែលយើងគាប់ចិត្ត ហើយយើងបានជួយអ្នក នៅថ្ងៃដែលយើងសង្គ្រោះ »។ មើល៍ វេលាដែលព្រះគាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! មើល៍ ថ្ងៃដែលព្រះសង្គ្រោះ គឺឥឡូវនេះហើយ!