នោះលោកម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនា
ដូច្នេះ គេក៏បានសម្លាប់គោទាំងនោះ ហើយពួកសង្ឃទទួលយកឈាមទៅប្រោះលើអាសនា រួចគេសម្លាប់ចៀមឈ្មោល យកឈាមទៅប្រោះលើអាសនា ក៏សម្លាប់កូនចៀម យកឈាមទៅប្រោះលើអាសនាដែរ។
គេត្រូវសម្លាប់នៅក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវពួកកូនលោកអើរ៉ុនជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា។
លោកក៏នាំយកចៀមឈ្មោលដែលសម្រាប់ជាតង្វាយដុតមក ហើយលោកអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសម្លាប់ទៅ
រួចកាប់ចៀមនោះជាដុំៗ ក៏ដុតក្បាល និងដុំទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ផង។
លោកក៏ប្រោះឈាមទៅលើរោងឧបោសថ និងអស់ទាំងគ្រឿងប្រដាប់ដែលប្រើប្រាស់សម្រាប់ថ្វាយបង្គំ បែបដូច្នោះដែរ។