Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



លេវី‌វិន័យ 6:29

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​សង្ឃ ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​លោក​និយាយ​មក​ខ្ញុំ​ថា បន្ទប់​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​ខាង​ត្បូង ដែល​នៅ​មុខ​ទី‌លាន នោះ​ជា​បន្ទប់​បរិសុទ្ធ ជា​កន្លែង​នៃ​ពួក​សង្ឃ​ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា គេ​បរិ‌ភោគ​របស់​បរិសុទ្ធ​បំផុត គឺ​នៅ​ទី​នោះ​ដែល​គេ​ត្រូវ​ដាក់​របស់​បរិសុទ្ធ​បំផុត ជា​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដ្បិត​ទី​នោះ​ជា​ទី​បរិសុទ្ធ។

«ចូរ​ប្រាប់​អើរ៉ុន និង​ពួក​កូន​លោក​ថា នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដែល​សម្រាប់​លោះ​បាប គឺ​ត្រូវ​តែ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ តង្វាយ​នោះ​ជា​បរិសុទ្ធ​បំផុត។

សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ដោយ​ព្រោះ​បាប នោះ​ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​នៅ​ទី​លាន​ត្រសាល​ជំនុំ។

អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត។

"បើ​អ្នក​ណា​ដាក់​សាច់​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ?"» ពួក​សង្ឃ​បាន​ឆ្លើយ​ថា៖ «ទេ»

អ្នក​ត្រូវ​បរិ‌ភោគ​របស់​ទាំង​នោះ​នៅ​កន្លែង​បរិសុទ្ធ​បំផុត គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិ‌ភោគ​បាន ដ្បិត​នេះ​ជា​របស់​បរិសុទ្ធ​សម្រាប់​អ្នក។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម