លុះដល់ឆ្នាំសោមនស្ស ស្រែនោះនឹងត្រឡប់បានទៅម្ចាស់ដើមវិញ គឺបានទៅអ្នកដែលមានស្រែនោះជាកេរអាករពីដើម
នៅឆ្នាំប្រោសលោះ អ្នករាល់គ្នាត្រូវត្រឡប់ទៅនៅដីរបស់អ្នករៀងខ្លួន។
បើអ្នកនោះគ្មានអ្វីល្មមនឹងលោះយកបានទេ នោះដីដែលបានលក់ទៅ នឹងនៅក្នុងកណ្ដាប់ដៃនៃអ្នកដែលបានទិញ ដរាបដល់ឆ្នាំសោមនស្ស លុះដល់ឆ្នាំសោមនស្សហើយ ដីនោះត្រូវត្រឡប់ទៅម្ចាស់ដើមវិញ រួចគាត់នឹងទៅនៅឯដីរបស់ខ្លួនបាន។
បើអ្នកនោះមិនលោះទេ ហើយគេលក់ទៅឲ្យម្នាក់ទៀត នោះនឹងលោះវិញពុំបានឡើយ
នោះសង្ឃត្រូវគិតថ្លែឲ្យអ្នកនោះ តាមតម្លៃដែលបានគិត រហូតដល់ឆ្នាំសោមនស្ស រួចនៅថ្ងៃនោះ គេត្រូវចេញថ្លៃដែលបានគិតនោះ ទុកជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា
ឯតម្លៃទាំងប៉ុន្មានដែលបានគិតសម្រេច នោះត្រូវគិតតាមប្រាក់សេកែលប្រើក្នុងទីបរិសុទ្ធ គឺមួយសេកែលត្រូវជាដប់កេរ៉ា។