តែបើអ្នកដែលបានថ្វាយស្រែចង់លោះមកវិញ នោះត្រូវថែមមួយភាគក្នុងប្រាំលើសពីតម្លៃដែលអ្នកបានគិតនោះ រួចស្រែនោះនឹងបានជារបស់អ្នកនោះវិញ
ប៉ុន្តែ បើគេចង់លោះចេញវិញ នោះត្រូវថែមមួយភាគក្នុងប្រាំ លើតម្លៃដែលអ្នកបានគិតនោះទៀត។
ប្រសិនបើមនុស្សណាចង់ញែកផ្ទះខ្លួន ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា នោះសង្ឃត្រូវគិតតាមតម្លៃផ្ទះនោះដែលល្អ ឬអាក្រក់ ហើយតម្លៃណាដែលគិតនោះ នឹងត្រូវបានដូចជាសង្ឃគិតឲ្យពិត
តែបើគេថ្វាយស្រែគេរំលងប៉ុន្មានក្រោយពីឆ្នាំសោមនស្សមក នោះសង្ឃត្រូវបន្ថយតម្លៃដែលបានគិតហើយ តាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្សមួយទៀត
បើអ្នកនោះមិនលោះទេ ហើយគេលក់ទៅឲ្យម្នាក់ទៀត នោះនឹងលោះវិញពុំបានឡើយ