លេវីវិន័យ 26:41ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គឺដោយហេតុនោះបានជាយើងដើរទាស់ទទឹងនឹងគេ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះ បើចិត្តដែលមិនទាន់កាត់ស្បែករបស់គេ បានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ សូមមើលជំពូក |
ឯសេចក្ដីអធិស្ឋានរបស់ស្ដេច ការដែលព្រះបានទន់ព្រះហឫទ័យទទួលទ្រង់ ព្រមទាំងអំពើបាប និងអំពើរំលងរបស់ស្ដេចទាំងប៉ុន្មាន កន្លែងនានាដែលស្ដេចបានធ្វើទីខ្ពស់ ហើយតម្កល់បង្គោលសក្ការៈ និងរូបឆ្លាក់ មុនពេលទ្រង់បានបន្ទាបអង្គទ្រង់ នោះបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុក។
គឺជាការដែលអ្នករាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីលំនៅរបស់យើង ក្នុងកាលដែលអ្នករាល់គ្នាបានថ្វាយនំបុ័ងរបស់យើង ព្រមទាំងខ្លាញ់ និងឈាម ហើយបានផ្តាច់សេចក្ដីសញ្ញារបស់យើង ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលអ្នកប្រព្រឹត្តនោះ។
ពួកអ្នកដែលរួច គេនឹងនឹកចាំពីយើងនៅកណ្ដាលអស់ទាំងសាសន៍ ដែលត្រូវចាប់ទៅជាឈ្លើយ គឺនឹកពីយើង ដែលបានបំបាក់ចិត្តកំផិតរបស់គេ ដែលបានប្រាសចេញពីយើងទៅ ព្រមទាំងភ្នែកគេដែលផិតតាមរូបរបស់ព្រះខ្លួនផង នោះគេនឹងមើលខ្លួន ដោយខ្ពើមឆ្អើម ព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ក្នុងអស់ទាំងការគួរស្អប់ខ្ពើមរបស់គេ។
កាលណាមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនកើតមានដល់គេ បទចម្រៀងនេះនឹងធ្វើបន្ទាល់ទាស់នឹងគេ ព្រោះបទចម្រៀងនេះនឹងមិនដែលភ្លេចបាត់ពីមាត់នៃពូជពង្សរបស់គេឡើយ។ ដ្បិតយើងស្គាល់គំនិតដែលកើតឡើងក្នុងចិត្តរបស់គេហើយ សូម្បីតែឥឡូវនេះ មុនពេលដែលយើងនាំពួកគេចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេផង»។