លេវីវិន័យ 26:36ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឯពួកអ្នកដែលសល់នៅ នោះយើងនឹងបណ្ដាលឲ្យមានចិត្តស្រយុតនៅក្នុងស្រុករបស់ខ្មាំងសត្រូវខ្លួន បើគ្រាន់តែឮសូរស្លឹកឈើដែលត្រូវខ្យល់ផាត់ប៉ុណ្ណោះ នោះនឹងធ្វើឲ្យរត់ទៅ គេនឹងរត់ទៅ ដូចជារត់ឲ្យរួចពីមុខដាវ ក៏នឹងដួល ដោយគ្មានអ្នកណាដេញតាម។ សូមមើលជំពូក |
កាលណាគេសួរអ្នកថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ? អ្នកត្រូវប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក ការនោះកំពុងតែមកហើយ ក៏នឹងបានសម្រេច នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
កាលពួកស្តេចទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មានរបស់សាសន៍កាណាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខប្រជាជនអ៊ីស្រាអែល រហូតទាល់តែគេបានឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត ហើយគ្មានវិញ្ញាណនៅក្នុងខ្លួនទៀតឡើយ ដោយព្រោះខ្លាចប្រជាជនអ៊ីស្រាអែល។