លេវីវិន័យ 25:39ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦បើបង ឬប្អូនដែលនៅជិតអ្នកធ្លាក់ខ្លួនក្រ ហើយលក់ខ្លួនដល់អ្នក នោះមិនត្រូវឲ្យអ្នកប្រើគេទុកដូចជាអ្នកបម្រើឡើយ។ សូមមើលជំពូក |
មានស្ត្រីម្នាក់ជាប្រពន្ធរបស់ម្នាក់ក្នុងពួកហោរា នាងបានស្រែកអង្វរទៅអេលីសេថា៖ «ប្តីរបស់ខ្ញុំ ជាអ្នកបម្រើលោក បានស្លាប់ហើយ លោកក៏ជ្រាបថា អ្នកបម្រើរបស់លោកបានកោតខ្លាចដល់ព្រះយេហូវ៉ាដែរ ឥឡូវនេះ ម្ចាស់បំណុលបានមក ចង់យកកូនរបស់ខ្ញុំទាំងពីរនាក់ទៅធ្វើជាអ្នកបម្រើរបស់គេ»។
ប៉ុន្តែ យើងខ្ញុំ និងពួកបងប្អូនរបស់យើងខ្ញុំ មានសាច់ឈាមដូចគ្នា កូនចៅរបស់យើងខ្ញុំ ក៏ដូចជាកូនចៅរបស់ពួកគេដែរ តែមើល៍ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ ហើយកូនស្រីរបស់យើងខ្ញុំ ខ្លះក៏បានជាប់ជាទាសកររបស់គេ យើងខ្ញុំទាល់ច្រកហើយ ដ្បិតស្រែចម្ការរបស់យើងខ្ញុំក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកដទៃដែរ»។